ទឹកចិត្តបងប្រុស ហ៊ានលះបង់ជីវិតដោយសារតែ

ថ្មីៗមានករណីភ្លើងឆេះផ្ទះមួយដែលបន្តាលអោយបុរសម្នាក់បានស្លាប់ទាំងអនោចអធម្មដោយសារតែទឹកចិត្តរបស់បងប្រុសទៅលើប្អូនរបស់ខ្លួនហ៊ានលះបង់ជីវិតរបស់ខ្លួនមិនខ្វល់ពីអន្តាតផ្លើងយ៉ាងសន្ធរសន្ធៅ។

Update: ចេញមកបំភ្លឺទាំងទឹកភ្នែក ជនរងគ្រោះក្នុងហេតុការណ៍ឆេះបន្ទប់ជួល ជិតវិទ្យាល័យបាក់ទូក ថា ការឆេះមិនមែនផ្តើមពីផ្ទុះហ្កាសឡើយ គឺផ្តើមពីទុស្សេខ្សែភ្លើង

(ភ្នំពេញ)៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះ យុវជន ឡាញ់ ឈុនលី អាយុ ២៩ឆ្នាំ បានប្រឹងប្រែងយកខ្លួនទៅពាំងការពារប្អូនស្រីរបស់ខ្លួនពីបំណែកអគារបាក់បែប និងអណ្តាតភ្លើងធ្វើឱ្យរូបគេរលាកពេញខ្លួនប្រាណ។

ហេតុការណ៍គ្រោះអគ្គិភ័យឆេះបន្ទប់ជួលស្ថិតនៅខាងជើងវិទ្យាល័យបាក់ទូក តាមបណ្តោយផ្លូវ១៩៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីម៉ោង ១០៖១០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានបន្សល់នូវភាពសោកសៅសម្រាប់ជនរងគ្រោះពីរនាក់បងប្អូនស្នាក់នៅក្នុងបន្ទបន់ បន្ទាប់ពីបងប្រុសរបស់គេបានស្លាប់ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕ (សម្រួលដោយ: សោម ភ័ក្រត្រា)

ប្រភព: KPS BreakingNews