មន្ទីរពេទ្យណាដែលចេញវេជ្ជបញ្ជាសរសេរនឹងដៃអក្សរក្រវ៉េមក្រវ៉ាមអានមិនដាច់ក្រសួងសុខាភិបាលនឹង!!!

ភ្នំពេញ ៖ ក្រោយពីមានម្ចាស់ សេវាសុខាភិបាលឯកជនមួយចំនួន បន្ដថាសរសេរវេជ្ជបញ្ជាដោយដៃ នោះ ក្រសួងសុខាភិបាល បានធ្វើការព្រមាន បិទ និងផាកពិន័យ៥លានរៀន ចំពោះម្ចាស់សេវាសុខាភិបាលឯកជនណាមួយ បន្ដចេញវេជ្ជបញ្ជាសរសេរ ដោយដៃ ព្រោះថា «អានមិនដាច់»។

យោងតាមសេចក្ដីជម្រាបជូន របស់ក្រសួងសុខាភិបាល ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា រយៈកាលកន្លងមកនេះ ក្រសួងសុខាភិបាល បានសង្កេតឃើញកន្លែង ព្យាបាលជំងឺឯកជនមួយចំនួន បានអនុវត្តត្រឹមត្រូវទៅតាមសារាចរណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការចេញវេជ្ជបញ្ជា តាមកុំព្យូទ័រ។

ទន្ទឹមនឹងនោះដែរ ក៏នៅមានកន្លែងព្យាបាល ជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រម អនុវត្តទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជា សរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត។

ក្រសួងសុខាភិបាល បញ្ជាក់ថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូម លោក-លោកស្រី ដែលជាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ឲ្យបានទាំងអស់គ្នា»។

ក្រសួងបន្ដថា «ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឺឯកជនណាមួយ មិនព្រមគោរពទៅតាម ការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាល នឹងមានវិធានការយ៉ាងហ្នឹងម៉ាត់បំផុត ចំពោះកន្លែងព្យាបាលនោះ និងធ្វើការជាកពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ រៀល (ប្រាំលានរៀល) តាមប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងសុខាភិបាល ឬដកយកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបា លមិនឲ្យព្យាបាល អ្នកជំងឺតទៅទៀតឡើយ»៕

ដកស្រង់ពី៖ DAP