សែរប្រាប់តៗគា្នផង!!!!មនុស្ស៣ប្រភេទដែលមិនគួរចាក់វ៉ាក់សាំងកូវីដ១៩

កាលពីថ្មីៗនេះចក្រភពអង់គ្លេសប្រកាសចាក់វ៉ាក់សាំងថ្មីការពារជំងឺកូវីដ១៩ទៅលើប្រជាជនខ្លួន។ ជាក់ស្តែងសហរដ្ធអាមេរិកក៏បានប្រកាសអោយមានការស្នើរសុំអោយប្រជាជនរបស់ខ្លួនស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ។

ស្រាប់តែចក្រភពអង់គ្លេសបានបង្ហាញក្រុមមនុស្ស៣ប្រភេទដែលមិនគួរចាក់វ៉ាក់សាំងកូវីដ១៩នុះវិញ ក្រុមមនុស្សដែលមិនគួរចាក់វ៉ាក់សាំងកូវីដ១៩រួមមាន៖

១. កុមារអាយុក្រោម១៦ឆ្នាំ

កុមារអាយុក្រោម១៦ឆ្នាំនឹងមិនត្រូវបានគេចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ទេ។នេះក៏ព្រោះតែខ្វះភ័ស្តុតាងទាក់ទងនឹងផលប៉ះពាល់លើកុមារដែលមានន័យថា វាមិនអាចត្រូវបានបង្ហាញថាមានសុវត្ថិភាពនោះទេ។ វ៉ាក់សាំងត្រូវបានធ្វើតេស្តលើមនុស្សពេញវ័យនិងមនុស្សចាស់ព្រមទាំងស្ត្រីមានផ្ទៃពោះផងដែរតែកង្វះទិន្នន័យអំពីផលប៉ះពាល់លើកុមារ។ ដូចគ្នានេះផងដែរ ភាគច្រើននៃកុមារដែលបានឆ្លងវីរុសកូរ៉ូណាគឺមានរោគសញ្ញាស្រាលឬមិនបញ្ចេញរោគសញ្ញាដែលមានន័យថា ពួកគេមិនមានរោគសញ្ញាអ្វីទេ។ ការស្រាវជ្រាវបន្ថែមកំពុងត្រូវបានធ្វើឡើងដើម្បីយល់ឲ្យកាន់តែច្បាស់អំពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះនិងកុមារ។

២. ស្រ្តីមានផ្ទៃពោះ

ការណែនាំថ្មីបាននិយាយថា ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលមានផែនការយកកូនមិនគួរទទួលបានវ៉ាក់សាំងការពារជំងឺកូវីដទេពីព្រោះហានិភ័យដែលអាចកើតមាននៅតែមិនទាន់ត្រូវបានគេដឹងនៅឡើយ។គណៈកម្មាធិការចម្រុះស្តីពីការចាក់វ៉ា់ក់សាំងនិងថ្នាំបង្ការ (JCVI) បានធ្វើបច្ចុប្បន្នភាពដំបូន្មានរបស់ខ្លួនស្តីពីក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងបន្ទាប់ពីចក្រភពអង់គ្លេសបានយល់ព្រមលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងខែនេះ។ CVI បានណែនាំឲ្យស្ត្រីមានផ្ទៃពោះកុំមកចាក់វ៉ាក់សាំងអី។ JCVI សរសេរថា “មិនមានទិន្នន័យណាមួយស្តីពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះទេ”។ ដោយសារតែខ្វះភស្តុតាង JCVI បានគាំទ្រវិធីសាស្រ្តប្រុងប្រយ័ត្នជាមុនហើយបច្ចុប្បន្នមិនបានណែនាំការចាក់វ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះទេ។

៣. មនុស្សដែលមានប្រតិកម្មអាឡ័កស៊ី

និយ័តកចក្រភពអង់គ្លេសបានចេញការព្រមានថា ប្រជាជនដែលមានប្រវតិ្តនៃប្រតិកម្មអាឡ័កស៊ីមិនគួរទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech នាពេលបច្ចុប្បន្ននេះទេ។ ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីបុគ្គលិក NHS ពីរនាក់ដែលចាក់វ៉ាក់សាំង Pfizer / BioNTech មានប្រតិកម្មអាឡ័កស៊ី។ ទីភ្នាក់ងារបទប្បញ្ញត្តិស្តីពីផលិតផលថ្នាំនិងថែទាំសុខភាព (MHRA) បានផ្តល់ដំបូន្មានជាមុនដល់ NHS ថា អ្នកដែលមានប្រវត្តិប្រតិកម្មអាឡ័កស៊ីចំពោះថ្នាំ ម្ហូបអាហារឬវ៉ាក់សាំងមិនគួរទទួលថ្នាំបង្ការឡើយ៕

ប្រភព៖ Mirror