ទឹកចិត្តបងប្រុស ព្រោះការពារប្អូនស្រីសុខចិត្ត!!!

ភ្នំពេញ៖ អគ្គីភ័យបានកើតឡើងនៅ រាជធានីភ្នំពេញ ខណ្ឌ៧មករា កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ១៦៩ ក្រុម២១ ភូមិ០៤ សង្កាត់ វាលវង់ ខណ្ឌ៧មករា ។

ក្នុងហេតុការណ៍នោះដែរមានមនុស្សយ៉ាងហោចណាស់ចំនួន០៥នាក់ទទួលរងរបួសធ្ងន់ និងស្រាលត្រូវបានសមត្ថកិច្ចដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត ។ អគ្គិភ័យនោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវសន្និដ្ឋានបឋមបង្កឡើងដោយផ្ទុះកំប៉ុងហ្គាស ខណៈដែលជនរងគ្រោះបញ្ឆេះចង្ក្រានហ្គាសចំអិនត្រីទទួលទានអាហារពេលល្ងាច ។

តាមរយះវីដេអូដែរបានថតដោយអ្នកសារព័ត៌មានគេបានឃើញបុរសម្នាក់ដែលរងរបួសធ្ងន់ដោយសារតែព្យាយាមការពារប្អូនស្រីសុខចិត្តឆេះខ្លោចខ្លួន លូកដៃដង្ហើយហៅគេឲ្យជួយ បន្ទាប់ពីជាប់ក្នុងផ្ទះដែលកំពុងឆេះនោះ។

វីដេអូពីបងម៉េង អ្នកសារព័ត៌មាន