រុក្ខជាតិ២ប្រភេទដែលនាំលុយផ្ទះហូរចូលដូចទឹក!!!

មានប្រភេទរុក្ខជាតិដាំក្នុងនិងក្រៅផ្ទះជាច្រើនដែលគេជំនឿថានាំលុយនិងលាភសំណាងដល់ម្ចាស់វា តែពេលនេះយើងខ្ញុំសូមលើកយកដើមរុក្ខជាតិម្យ៉ាងដែលគេតែងហៅ និងស្គាល់ថាដើមលុយ នឹងដើមឬស្សីសំណាង(lucky bamboo)នេះឯង។

ដើមលុយ គេប្រើវាដើម្បីលំអគេហដ្ជាន រឺដាក់តាំងនៅការិយាល័យ​ និងលើតុ ទូ ជាដើម ហើយមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបរិយាកាស និងហ៊ុងស៊ុយល្អ ថាមពលល្អដល់អ្នកទៀតផង​​ ជាពិសេសរឿងលុយកាក់ហូរចូលដូចទឹកបើអ្នកថែទាំវាបានល្អ និងដាក់វាចំកន្លែងត្រឹមត្រូវនោះ។

អ្នកគួរដាក់ដើមលុយនៅចំទិសខាងត្បូងឈៀងកើត រឺខាងកើតក្នុងផ្ទះ តែហាមដាច់ខាតដាក់ក្នុងរឺក្បែរបន្ទប់ទឹករឺបង្គន់៕

ដើមឬស្សីសំណាង(lucky bamboo) ជាប្រភេទរុក្ខជាតិនាំសំណាងនិងហុងស៊ុយល្អ វាក៏ពេញនិយមខ្លាំងដោយសារភាពស្រស ស្អាតនិងទាក់ទាញរបស់វាក្នុងការតាំងលំអទាំងក្នុងគេហដ្ជាន​ និងការិយាល័យជាដើម​ ហើយអ្នកក៏អាចងាយនឹងរកជាវបានគ្រប់កន្លែងដែលលក់រុក្ខជាតិនានា។​

វាមានភាពងាយស្រួលថែទាំ និងរឹងមាំទៀតផង​ ហើយចំនួនដើមក្នុងឬស្សីសំណាងវាមានអត្ថន័យជាក់លាក់ដែលត្រូវយកមកពិចារណានៅពេលអ្នកសំរេចចិត្តដាក់តាំងវាដើម្បីនាំសំណាងដល់អ្នកខាងក្រោមនេះគឺជាលេខដែលមានប្រជាប្រិយបំផុតនៃដើមឫស្សីមានសំណាង:

២ដើម ដំណាងភាពស្និតស្នាល និងក្តីស្រលាញ់

៣ដើម​ ដំណាងភាពសប្បាយរីករាយ

៥ដើម ដំណាងសុខភាពល្អ

៨ដើម​ ដំណាងភាពរឹងមាំ អំណាចនិងមាសប្រាក់

៩ដើម នាំសំណាងលាភធំចូល​ ​

ដើមឬស្សីសំណាង អ្នកគួរយកវាទៅដាក់នៅទិសខាងត្បូងឈៀងកើត រឺ​ ទឹសខាងកើតក្នុងផ្ទះរឹការិយាល័យរបស់អ្នក៕

ដកស្រង់ពី៖ know-fengshui