ពេលត្រូវពស់ចិកជនរង់គ្រោះអាចថប់ដង្ហើមស្លាប់ដោយសារតែជាតិពិសជ្រាបដល់បេះដូងវិធីព្យាបាលគឺ ត្រូវនាំអ្នកត្រូវពស់ចិកទៅកាន់មន្ទីពេទ្យដើម្បីបញ្ជូលសេរ៉ូមបន្សាបជាតិពិស ។ ហើយចំនុចដែលត្រូវ សង្រ្គោះបន្ទាន់ គឺត្រូវដាក់ជនរង់គ្រោះនៅស្ងៀមដោយលៃយ៉ាងណាអោយមុខរបួសស្ថិតនៅក្រោមបេះដូង។លាងមុខរបួសដោយទឹក(បើមាន)។កុំធើ្វឧ្យមុខរបួសមានចលនាគួរយល់ដឹងថាជាតិពិសវានៅផ្ដុំត្រង់រង្វង់មុខរបួសប៉ុណ្ណោះពេលធើ្វឲ្យចលនាជាតិពិសអាចចល័តទៅផ្នែកផ្សេងទៀតជាពិសេសវាអាចចលនាទៅដល់បេះដូងយ៉ាងឆាប់រហ័ស។ហើយ ក្នុង ករណីគ្មានគ្រូពេទ្យយើងអាចសាកល្បងវិធីបន្សាបពិសពស់ចឹកដោយប្រើប្រភេទរុក្ខជាតិ៖ ថ្នាំជក់ និងម្ទេសអាចម៍កណ្តុរ។
វិធីធ្វើ និងប្រើប្រាស់៖
- យកត្បាល់បុកម្ទេស ថ្នាំជក់ឱ្យម៉ដ្ឋ ហើយចាក់ចូលក្នុងត្បាល់ប្រហែល១ស្លាបព្រាបាយ។
– ច្របាច់យកទឹកដាក់កែវ ហើយផឹក។
– យកកាកមកបិទត្រង់របួស។
ចំណាំ៖ -កាកជួយបឺតពិស ទឹកជួយជម្រះពិសពិខាងក្នុង។ ពេលពស់ចឹក ត្រូវយកក្រណាត់រុំខាងលើមុខរបួសបន្តិច ដើម្បីឃាតិពិសតាមឈាម។ត្រូវនាំអ្នករងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត វិធីខាងលើអាចអនុវត្តបានលុះត្រាតែគ្មានជម្រើសផ្សេង។
ប្រភព៖cambodiapluz