ប្រាប់តៗគ្នាផង!!!នគរបាលចរាចរណ៍ នៅរាជធានី​/​ខេត្ត នឹងចាប់ផ្តើម………….

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេលនេះការផ្អាកគឺ១៥ថ្ងៃ ចាប់ពីថ្ងៃទី០១-១៥ ខែធ្នូ ហើយចាប់ពីថ្ងៃទី១៦ ខែធ្នូមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានផ្ដើមអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណឡើងវិញ រីឯខេត្តផ្សេងៗទៀត អត់មានផ្អាកទេ គឺអនុវត្តរហូតមក»។

គួររំលឹកផងដែរថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាលចរាចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បន្ដការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ឡើងវិញជាធម្មតា ក្រោយផ្អាករយៈពេល១៥ថ្ងៃ បន្ទាប់ពីផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ដែលជាការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង។

ដកស្រង់ពី៉ ៖​ freshkh