យោងតាមអត្ថបទបកប្រែក្រៅផ្លូវការពីអត្ថបទភាសាអង់គ្លេសរបស់អង្គការសុខភាពពិភពលោកដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០នេះ បានបង្ហាញឱ្យដឹងថា ការបាញ់ទឹកសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ឬអាល់កុលលើសរីរាង្គមនុស្ស នឹងមិនអាចជួយការពារលោកអ្នក ប្រឆាំងនឹងវីរុសកូវីដ១៩បានទេ និងអាចមានគ្រោះថ្នាក់ទៀតផង។លើសពីនេះអង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារធាតុសម្លាប់មេរោគ ទៅលើខ្លួនមនុស្សនៅគ្រប់កាលះទេសះនោះទេ។
សារធាតុទាំងនោះ អាចធ្វើអោយពុល ប្រសិនបើប៉ះមាត់ហើយលេបចូលទៅ អាចធ្វើអោយរំខាន រមាស់ ឬរលាកអាល់ឡែកហ្សុីស្បែក ធ្វើអោយខូចស្បែក និងភ្នែក របស់មនុស្ស។យោងតាមការចែករំលែកនៅលើផេកផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ
ឫអាល់កុល លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន លើកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ (សូមជូនអត្ថបទខាងក្រោមនេះ ដើម្បីជាចំណេះដឹង ក្នុងការអនុវត្តន៍) ៖