តោះមកមើលសំណង់ រូ​ប​ចម្លាក់​ព្រះ​​វិ​ស្ណុ​ដ៏​ធំ​​ជាង​គេ​បំ​ផុ​ត​ ទម្ងន់ ៤តោន និ​ងកម្ពស់ ១២១ម៉ែ​ត្រទាំ​ងអស់គ្នា

តាមរយះ​វី​ដេអូ​​មួ​យ​បង្ហាញ​ពី​​សកម្មភាព​ស្ទូ​ច​រូ​ប​ចម្លាក់​ព្រះ​កេស​ព្រះ​ វិ​ស្ណុ​​ដើ​ម្បី​​ដំ​ឡើ​ង​លើ​​ដងខ្លួ​ន​នៅ​​ឧទ្យាន​វប្បធម៌​ភូ​មិ​ Jimbaran កោះ​​បាលី​​ប្រទេស ឥណ្ឌូ​នេស៊ី​។តាមរយះ​ការបង្ហោះ​វី​ដេអូ​មួ​យនេះ​បានធ្វើ​អោយមានការភ្ញាក់ផ្អើ​លយ៉ាងខ្លំ​ាងដ៏មហាជនព្រោះ​ពួ​កគេមិ​នដែ​លបានឃើ​ញរូ​បចម្លាក់ព្រះ​​វិ​ស្ណុ​ដ៏​ធំ​​ជាង​គេ​បំ​ផុ​ត​ ទម្ងន់ ៤តោន និ​ងកម្ពស់ ១២១ម៉ែ​ត្រទាំ​ងអស់គ្នា នោះ​ទេ។

វី​ដេអូ​​នេះ​​ត្រូ​វ​បាន​បង្ហោះ​​ដោយ​បុ​រស​ម្នាក់​ដោយ​សរសេរ​ថា ព្រះ​​កេស​របស់​ព្រះ​​វិ​ស្ណុ​​នេះ​​មាន​ទម្ងន់​រហូ​ត​ទៅ​​ដល់ ៤​តោន​ឯណោះ​ ហើ​យ​ត្រូ​វ​ប្រើ​ប្រាស់​ដង​ស្ទូ​ច​ដើ​ម្បី​​ដំ​ឡើ​ង​លើ​​ដង​ខ្លួ​ន​បាន។ រូ​ប​ចម្លាក់​ព្រះ​​វិ​ស្ណុ​​ដ៏​ធំ​​ជាង​គេ​បំ​ផុ​ត​នេះ​ ត្រូ​វ​បាន​សាងសង់​អស់​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​​មក​ហើ​យ​រហូ​ត​មក​ទល់​ពេល​នេះ​។ ប៉ុ​ន្តែ​​ជា​មួ​យ​ការ​ដំ​ឡើ​ង​ព្រះ​​កេស​នេះ​ ការ​សាង​សង់​ទាំ​ង​មូ​ល​គ្រោង​នឹ​ង​បញ្ចប់​ក្នុ​ង​ខែ​ សី​ហា ឆ្នាំ​ ២០១៨​ខាង​មុ​ខ​នេះ​​ហើ​យ។

រូ​ប​ចម្លាក់​នេះ​ ក៏​នឹ​ង​មាន​ភោជនី​យដ្ឋាន​មួ​យ​នៅ​​ខាង​ក្នុ​ង​ផង​ដែ​រ​ ដែ​ល​អាច​បម្រើ​​មនុ​ស្ស​រហូ​ត​ដល់ ៥០០​នាក់។ លើ​ស​ពី​​នេះ​​ទៀ​ត​ វា​ក៏​នឹ​ង​មាន​សារមន្ទី​រ និ​ង​វិ​ចិ​ត្រ​សាល​នៅ​​ខាង​ក្នុ​ង​ដែ​ល​អនុ​ញ្ញាត​ឲ្យ​ភ្ញៀ​វ​ទេសចរ​គយគន់​ទេសភាព​នៃ​​កោះ​​បាលី​​ទាំ​ង​មូ​ល​បាន​ទៀ​ត​ផង។

គួ​រ​ឲ្យ​ដឹ​ង​ថា រូ​ប​ចម្លាក់​ព្រះ​​វិ​ស្ណុ​​ធំ​​ជាង​គេ​បំ​ផុ​ត​នេះ​ ត្រូ​វ​បាន​សាង​សង់​ឡើ​ង​យ៉ាង​ពិ​សេស​ជាមួ​យ​កម្ពស់​រហូ​ត​ដល់ ១២១ ម៉ែ​ត្រ ហើ​យ​អាច​ទប់​ទល់​កម្រិ​ត​រញ្ជួ​យ​ដី​​រហូ​ត​ដល់ ៨​វ៉ិ​ចទ័រ និ​ង​កម្លាំ​ង​ខ្យល់​ល្បឿ​ន ២៥០​គី​ឡូ​ម៉ែ​ត្រ​ក្នុ​ង​មួ​យ​ម៉ោង​ទៀ​ត​ផង៕

សូ​ម​ទស្សនាវី​ដេអូ​​ខាង​ក្រោម៖