Untitled 2

នារីម្នាក់នេះបានបង្ហាញពួកយើងថាយើងមិនគួររកលេសឱ្យជីវិតយើងទេ

កើតមកដោយគ្មានអវយវៈដៃនិងជើងគឺមិនជាលេសសម្រាប់ស្ត្រីដ៏អស្ចារ្យម្នាក់នេះពីប្រទេសកាណាដាដែលនាងបានល្បីយ៉ាងខ្លាំង នូវវីដេអូហាត់ប្រាណរបស់នាង។

វិធី​ដែលនាងហាត់ប្រាណ រួមមានការលើកដែកធ្ងន់ៗ ហើយនាងក៏បានទាញ និងរុញរបស់ធ្ងន់ៗផងដែរ។

ជួបជាមួយអ្នកនាង Lindsay Hilton មកពី Halifax ប្រទេសកាណាដាដែលកើតមកគ្មានដៃនិងជើង

Crossfit 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទោះបីជានាងពិការក៏ដោយ Lindsay គឺជាអ្នកលេងបាល់អោបម្នាក់ដ៏ល្អបំផុតនៅក្នុងវិទ្យាល័យរបស់នាង

ស្ត្រីម្នាក់នេះត្រូវបានលើកទឹកចិត្តនិងស្ងើចសរសើរផងដែរដោយនាងបានលើកដែកបាន ៣៤ដងក្នុងមួយនាទី។

នាងមិនដែរចុះចាញ់ក្នុងជីវិតរបស់នាងនោះទេ

Crossfit 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វីដេអូនៃការហាត់ប្រាណរបស់នាងមានអ្នកទស្សនាជាច្រើន ដោយសារតែនាងជាអ្នកហាត់ប្រាណដ៏អស្ចារ្យម្នាក់

Crossfit 4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នាងបានធ្វើការហាត់ប្រាណដោយខ្លួនឯងនឹងមិនត្រូវការជំនួយពីអ្នកផ្សេងឡើយ

យោងទៅតាម Lindsay ការសម្របសម្រួលរបស់នាងគឺជាលទ្ធផលនៃការសាកល្បងនិងកំហុសឆ្គង

Crossfit 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នាងបានបន្ថែមទៀតថានៅពេលដែលនាងមិនអាចធ្វើការហាត់ប្រាណបាន ដោយសារតែកាយសម្បទារបស់នាងមិនគ្រប់គ្រាន់ វាមិនអាចបញ្ឈប់នាងបានឡើយ ប៉ុន្តែនាងនៅតែរកវិធីក្នុងការធ្វើការហាត់ប្រាណទាល់តែបាន។

នារីម្នាក់នេះបានលើកនិងជំរុញទឹកចិត្តដល់មនុស្សជាច្រើនដែលនាងមិនដែរនឹកស្មានដល់នោះទេ។

“ខ្ញុំមិនយល់ថាខ្លួនខ្ញុំខុសពីមនុស្សផ្សេងទៀតទេ។ ខ្ញុំមិនមែនជាអ្នកលើកទឹកចិត្តមនុស្សនោះទេ។ ខ្ញុំកំពុងព្យាយាមធ្វើអ្វីដែលខ្ញុំចូលចិត្តហើយនោះជាការប្រកួតប្រជែងជាមួយខ្លួនខ្ញុំ “។

Crossfit 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទស្សនាវីដេអូនៅពេលដែលនាងកំពុងហាត់ប្រាណ

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

Loading...

Leave a Comment