ហេតុអ្វីបានជាអាហារផ្អែមៗសម្រាប់មនុស្ស ២០០០០នាក់ក្នុងមួយឆ្នាំ? ហើយទាំងអស់ជាហេតុផលដែលអ្នកនឹកស្មានមិនដល់

មានមនុស្សជាច្រើនណាស់ដែលចូលចិត្តញ៉ាំផ្អែមៗ ដោយពួកគេមិនដឹងថាវានឹងអាចបណ្ដាលឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

កាលពីសម័យមុនមនុស្សមិនសូវចូលចិត្តញ៉ាំអាហារផ្អែមៗនោះទេ ប៉ុន្តែសព្វថ្ងៃនេះពួកយើងស្ទើរតែគ្រប់គ្នាទៅហើយដែលចូលចិត្តញ៉ាំអាហារផ្អែម។ ពួកយើងចូលចិត្តញ៉ាំការ៉េមនៅពេលដែលអ្នកចេញពីផ្ទះ។ ហើយបច្ចុប្បន្ននេះមានកន្លែងលក់ចំណីរផ្អែមៗច្រើន ពេលខ្លះយើងមិនអាចទប់អារម្មណ៍ខ្លួនឯងបានឡើយ គឺចង់តែញ៉ាំ។ នៅពេលដែលយើងញ៉ាំរបស់ផ្អែមចូលទៅ កម្រិតស្ករក្នុងឈាមរបស់យើងនឹងកើនឡើងដោយមិនដឹងខ្លួន ហើយនេះជាហេតុដែលវាសម្លាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។

ទាំងអស់នេះគឺជាជំងឺដែលអាចបណ្តាលកើតមានការញ៉ាំជាតិស្ករច្រើនពេកជារៀងរាល់ថ្ងៃរបស់អ្នក៖

ជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល

អ្នកស្រាវជ្រាវបានគណនាឃើញថាការកើនឡើងជាតិស្ករក្នុងឈាមលទ្ធភាពដែលកើតមានជំងឺ បេះដូងរហូតដល់ ២១ភាគរយ និងជំងឺដាច់សរសៃឈាមខួរក្បាលចំនួន ១៣ភាគរយ ហើយមានមនុស្សចំនួន ៣,១៦លាននាក់ស្លាប់ក្នុងមួយឆ្នាំ។ ពួកគេបានបន្ថែមថាការស្លាប់ដោយសារតែការស្លាប់ដោយសារដែលការលើសជាតិស្ករក្នុងឈាមច្រើនជាង ៣ដងនៃការកើតជំងឺទឹកនោមផ្អែមធម្មតា។

ជំងឺមហារីក

មនុស្សជាច្រើននៅក្នុងសហគមន៍វេជ្ជសាស្ដ្រជឿថាការទទួលទានស្ករនាំឱ្យមានការប្រឆាំងនឹងអាំងស៊ុយលីនដែលជាកត្តាមួយដែលកោសិកាមិនឆ្លើយតបជាមួយអាំងស៊ុយលីនដែលបណ្តាលឱ្យរាងកាយបង្កើតអ័រម៉ូនច្រើនដើម្បីផ្តល់ឱ្យជំងឺមហារីក។ អ្នកវិទ្យាសាស្រ្តបានរកឃើញថាកោសិកាមហារីកត្រូវការអាំងស៊ុយលីនដើម្បីលូតលាស់។

អ្នកជំនាញសុខភាពនិងវិទ្យាសាស្រ្តនិយាយថា “ប្រសិនបើជាតិស្ករដែលបណ្តាលឱ្យរាងកាយរបស់អ្នកឈប់ផលិតអាំងស៊ុយលីនជាតិស្ករនៅក្នុងខ្លួនរបស់អ្នកនឹងបណ្ដាលឱ្យកើតជំងឺមហារីក” ។

អាហារផ្អែមគឺជាប្រភេទអាហារដែលមនុស្សជាច្រើនចូលចិត្តប៉ុន្តែវាអាចនាំអោយមានគ្រោះថ្នាក់ដល់សុខភាព។

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវមកពីសាលាសុខភាពសាធារណៈហាវ៉ាដនៅបូស្តុនសហរដ្ឋអាមេរិកបានប្រើប្រាស់ទិន្នន័យពីការស្រាវជ្រាវជំងឺឆ្លងទូទាំងពិភពលោកដើម្បីគណនាចំនួនអ្នកស្លាប់ដោយសារតែការញ៉ាំផ្អែម។

ការស្រាវជ្រាវបានរកឃើញថាជាតិផ្អែមជាពិសេសភេសជ្ជៈជាតិស្ករអាចបង្កឱ្យមានការស្លាប់យ៉ាងហោចណាស់ ២០០០០០ នាក់ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

Loading...

Leave a Comment