Fan បងមុន ស៊ែរមួយ! MV ថ្មី “ទឹកភ្នែកម្នាកឯងពេលនឹកដល់អូន” ឲ្យបងសុំទោស បងចង់ឲ្យពេលវេលាកន្លងជាមួយអូនត្រឡប់មកសារជាថ្មី ពេលនេះបងស្តាយក្រោយណាស់!

តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំ ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត មានប្រជាប្រិយភាពខ្លាំង យើងទាំងអស់ដឹងហើយថា ផលិតកម្មរស្មីហង្សមាស ដែលពោរពេញទៅដោយតារាចម្រៀង មានសមត្ថភាពខ្ពស់ៗ និងជាតារាលំដាប់កំពូលក្ដី ក៏សន្ទុះ នៃការគាំទ្ររបស់លោក ពីសំណាក់ទស្សនិកជន នៅតែខ្លាំងដដែល។ ជាក់ស្ដែង ថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានបញ្ចេញនូវ MV បទថ្មី ដែលមានចំណងជើងថា “ទឹកភ្នែកម្នាកឯងពេលនឹកដល់អូន” មានអត្ថន័យកំសត់ខ្លាំង ហើយក៏មានអ្នកទស្សនាច្រើន ផងដែរ។

ជាការពិតណាស់ ចំពោះបទចម្រៀង បែបមនោសញ្ចេតនា ស្នេហាស៊ីជម្រៅ មានចំណងជើងថា “ទឹកភ្នែកម្នាកឯងពេលនឹកដល់អូន” ក្នុងអត្ថន័យ ច្រៀងរៀបរាប់ពីជីវិតស្នេហា របស់បុរសម្នាក់ដែលបានចាកចេញពីសង្សាររបស់ខ្លួន ហើយជាចុងក្រោយគាត់បានខកចិត្ត និងស្តាយក្រោយជាខ្លាំង។

ដើម្បីចង់ដឹង ឲ្យកាន់តែច្បាស់ ពីបទចម្រៀងមួយបទនេះ តោះ! ទៅទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

ដោយ៖ វីរៈ

Loading...

Leave a Comment