ទប់ទឹកភ្នែកមិនបានទេ! ម៉ែមិនអីទេកូន!!! ដល់ខែបុណ្យទាន នៅលេងព្រះរស់ផង កុំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ (មានវីដេអូ)

ពេលម៉ែចិញ្ចឹមកូនគាត់មិនដែលគិតទេរឿងឆុងឆ្នាំរឺយ៉ាងមិចនោះចុះកូនៗវិញបានសងគុណដល់លោកយ៉ាងណាខ្លះហើយ។ កុំធ្វើលើមនុស្សដែលខ្លួនស្រលាញ់ភ្លេចអ្នកមានគុណ គាត់ជាព្រះរស់របស់យើងដែលមានតែមួយគត់សម្រាប់យើងគ្រប់គ្នា កុំដល់ពេលគាត់ស្លាប់បាត់ទើបស្តាយក្រោយ ប្រឹងសែនព្រេនមុខកំប៉ុងជើងធូប។

សូមកូនប្រុសកូនស្រីគួរតែរលឹកនឹកគុណឪពុកម្តាយគ្រប់ពេលវេលា ព្រោះលោកជាអ្នកមានគុនរបស់យើង ថ្ងៃបុណ្យទាននេះហើយជាថ្ងៃឈប់សម្រាក ឪពុកម្តាយតែងតែមើលផ្លូវកូន ចង់ជួបជុំជាកូន ចង់ញ៉ាំបានមួយពេលជុំគ្នាជាមួយកូនៗ ពេលគាត់ឃើញកូនគេមកផ្ទះ តើទឹកចិត្តគាត់ទន្ទឹងរង់ចាំកូន មានរម្មណ៍បែបណា? ចូរចំណាយពេលខ្លះដើម្បីព្រះរស់ផង កុំឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយ។

 

តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរទាំងអស់គ្នា សូមអរគុណ!

ដោយ៖ វីរៈ

Loading...

Leave a Comment