នេះគឺជាវិធីងាយក្នុងការដាំបាយនិងធ្វើអាហារឱ្យទារកក្នុងពេលតែមួយ ហើយនិងគ្រឿងផ្សំដែលអ្នកត្រូវដាក់

ការចម្អិនអាហារសម្រាប់ទារកអាចជាការងារពិសេសសម្រាប់ឪពុកម្តាយថ្មី។ មិនតែប៉ុណ្ណោះពួកគេនឹងត្រូវចម្អិនអាហារឱ្យខ្លួនគេផ្ទាល់ប៉ុន្តែពួកគេក៏ត្រូវចម្អិនឱ្យទារករបស់ពួកគេដែរ។ ដោយសារតែទារករបស់អ្នកមិនទាន់ដុះធ្មេញ អាហារដែលពួកគេត្រូវញ៉ាំនោះជាអាហារដែលទន់ៗនិងមិនមានការលំបាកក្នុងការទំពារ។

ឪពុកម្តាយនឹងត្រូវការចំណាយពេលច្រើនលើម្ហូបរបស់កូនៗ ទោះបីជាបរិមាណអាហារមិនច្រើនក៏ដោយ។ នេះជាព័ត៌មានជំនួយដ៏សាមញ្ញមួយដែលនឹងកាត់បន្ថយពេលវេលាដែលត្រូវការដើម្បីចម្អិនអាហារសម្រាប់គ្រួសារនិងទារក។ វាគ្មានភាពស្មុគស្មាញ ហើយវាមានប្រសិទ្ធិភាពថែមទៀត!

សូមអានរូបមន្តនិងវិធីក្នុងការធ្វើខាងក្រោម:

នេះគឺជាគ្រឿងផ្សំដែលត្រូវការសម្រាប់ធ្វើបបរ (គ្រឿងផ្សំមូលដ្ឋានគឺអង្ករធម្មតា)

គ្រឿងផ្សំមានដូចជា៖
– ត្រីល្អិត / សាច់មាន់
– បន្លែតាមចំណង់ចំណូលចិត្តឬ ក៏បន្លែបៃតង និងបន្លែពណ៌ចំរុះ
– ប្រេងឆាមួយស្លាបព្រា

គ្រឿងផ្សំទាំងអស់យោងទៅតាមចំណូលចិត្តអ្នកឬរបស់កូនរបស់អ្នក

វិធីធ្វើ

នេះគឺជាវិធី​ដែលអ្នកអាចដាំបាយរបស់អ្នក និងអាចធ្វើអាហារឱ្យកូនរបស់អ្នកថែមទៀតផង។

១. រៀបចំសម្ភារៈ

មុនពេលអ្នកចាប់ផ្តើមអ្នកត្រូវមានឧបករណ៍របស់អ្នកឱ្យរួចរាល់។ អ្នកនឹងត្រូវការចង្ក្រានអង្ករនិងចានតូច។

២. វាល់អង្ករ

ផ្នែកមួយនៃអង្ករអាចត្រូវបានបែងចែកជា ៣ ផ្នែកដែលមានអង្ករ និងទឹក។ ប្រសិនបើអ្នកចង់ឱ្យវាកាន់តែទន់នោះអ្នកអាចកិនវាឱ្យម៉ត់មុនដាក់ចំហុយ។

៣. ដាក់ទឹក

វិធីបន្ទាប់គឺអ្នកត្រូវដាក់ទឹកឱ្យច្រើននៅក្នុងកែវឬចានចំហុយឱ្យទារក ដើម្បីឱ្យវានទន់ដូចបបរ ហើយត្រូវដាក់វានៅចំកណ្ដាលឆ្នាំង។

៤. ដាក់គ្រឿងផ្សំនៅក្នុងអាហាររបស់ទារក

បន្ទាប់ពីនោះអ្នកនឹងត្រូវបន្ថែមគ្រឿងផ្សំដែលកូនរបស់អ្នកចូលចិត្ត។ អ្នកអាចដាក់បន្ថែមដូចជា សាច់មាន់ បន្លែ ត្រីឬអ្វីផ្សេងទៀតតាមការចូលចិត្តរបស់កូនរបស់អ្នក។

បន្ទាប់មកអ្នកនឹងត្រូវបន្ថែមប្រេងមួយស្លាបព្រាកាហ្វេដើម្បីធ្វើឱ្យបបរទន់ល្អ។ ប្រសិនបើមិនមានប្រេងបន្លែទេអ្នកអាចប្រើប្រេងអូលីវឬប្រេងផ្កាឈូករ័ត្នជំនួសបាន។

៥. ដាក់វាដាំដូចធម្មតា

នៅពេលដែលអ្នកដាក់គ្រឿងផ្សំដែលអ្នកចង់ដាក់រួចហើយអ្នកអាចដាក់ដាំវាដូចធម្មតាបាន។

៦. ច្របល់អាហាររបស់ទារកឱ្យចូលគ្នា

នៅពេលដែលអ្នកចម្អិនបាយរបស់អ្នកនិងអាហាររបស់ទារករួចរាល់ហើយ អ្នកអាចយកស្លាបព្រាច្របល់អាហាររបស់ទារកឱ្យចូលគ្នាហើយឱ្យកាន់តែទន់។

រួចរាល់ហើយ បន្ទាប់ពីនេះអ្នកអាចយកវាទៅឱ្យទារករបស់អ្នកញ៉ាំបាន។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

Loading...

Leave a Comment