ពូកែច្នៃប្រឌិតមែន! បុរសម្នាក់នេះ​ ច្នៃដើមឬស្សីទៅជាសំភារៈប្រើប្រាស់បានគ្រប់ប្រភេទ សូម្បីតែ Case ទូរស័ព្ទក៏ច្នៃពីឬស្សីដែរ(មានវីដេអូ)

ប្រទេសចិន៖  ថ្មីៗនេះវីដេអូឃ្លីប របស់បុរសជនជាតិចិនម្នាក់ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម តាមរយៈការបង្ហាញជំនាញ ដែលហាក់ពោរពេញដោយបទពិសោធន៍ ច្នៃដើមឫស្សីធ្វើចេញទៅជារបស់របរប្រើប្រាស់បានយ៉ាងល្អ ថ្វីដៃពិតជាមិនធម្មតាមែន។

ជាក់ស្តែង បើផ្នែកតាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការកោតសរសើរយ៉ាងច្រើននោះ គេឃើញបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណខាងលើនេះ បានបង្ហាញសមត្ថភាពជំនាញយ៉ាងស្វាហាប់របស់គាត់ នូវហត្ថកម្មដែលធ្វើដោយដៃ ដ៏មានប្រយោជន៍មួយចេញពីដើមឫស្សី។

បានបានបង្កើតនូវឧបករណ៍ជាច្រើនដូចជាស្រោមទូរស័ព្ទ អ្វីដែលប្លែកនោះសូម្បីតែក្បាល ​Microphone  កាសពាក់ត្រចៀកក៏គាត់អាចច្នៃចេញពីដើមឬស្សីបានដែរ កៅអីតូចមួយសម្រាប់អង្គុយ តុសម្រាប់ផឹកតែ កែវធ្វីពីដើមឬស្សី និងប៉ាន់តែធ្វីពីដើមឬស្សី ទាំងគ្មានជំនួយពីនរណាម្នាក់  ខណៈដែលធ្វើឲ្យអ្នកទស្សនាជាច្រើន ជក់ចិត្តតាមដាននឹងសកម្មភាពគាត់។

ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន លើកទឹកចិត្ត និងសរសើរចំពោះសមត្ថភាព ក៏ដូចជាថ្វីដៃជំនាញ ដែលបុរសរូបនេះ បានបង្ហាញឡើងដើម្បីជាការចែករំលែកដល់គ្រប់គ្នាឲ្យបានដឹង និងបានឃើញផងដែរ ៕

តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរទាំងអស់គ្នា សូមអរគុណ!

ដោយ៖ វីរៈ

Loading...

Leave a Comment