ឆ្នាំនេះជាឆ្នាំស៊យរបស់ Facebook? ពេលនេះជាង៥០លានគណនីត្រូវបានគេលួចដោយគ្មានមុខសញ្ញា!!!

មួយរយៈមកនេះមានបញ្ហាច្រើនណាស់បានកើតឡើងចំពោះបណ្ដាញសង្គម Facebook ដែលត្រូវពួក Hack មិនស្គាល់អត្តសញ្ញាណលួចយកជាបន្ដបន្ទាប់ដោយគ្មានមុខសញ្ញា និងមិនអាចកំណត់ទីតាំងបានទៀតនោះ ។

យោងតាមប្រភព Channelnewsasia បានបង្ហាញកាលពីថ្ងៃ ២៩ នេះថា លោក Mark Zuckerberg បានថ្លៃងក្នុងសន្និសិទ្ធព័ត៌មានមួយថា គណនី Facebook ជាង ៥០ លានគណនីទៀតហើយត្រូវបានក្រុម Hacker លួចយក ដោយគ្មានសញ្ញាអ្វីទាល់តែសោះ ។


មិនត្រឹមតែប៉ុណ្ណោះសព្វថ្ងៃក្រុមហ៊ុន Facebook នេះមានអត្រាអ្នកប្រើប្រាស់ជាង ២.២ ពាន់លាននាក់ហើយ ។

ជាមួយគ្នានោះអ្នកនាំពាក្យពីក្រុមហ៊ុន Facebook ក៏បានប្រាប់ដែរថា មិនត្រឹមតែគណនីទូរទៅទេ ដែលមានអ្នកលួចយកនោះ សូម្បីគណនីរបស់លោក Mark Zuckerberg និងលោក Sheryl Sandberg ដែលជាអ្នកដឹកនាំជាន់ខ្ពស់នៅ Facebook ក៏ត្រូវបានគេវាយប្រហារផងដែរ ។

ទន្ទឹមនឹងនេះ ក្រោយទទួលបានដំណឹងដ៏អាក្រក់នេះហើយ ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook ក៏ត្រូវបានធ្លាក់ចុះជាង ប្រមាណ ២.៦ភាគរយ ទៀតដែរ កាលពីថ្ងៃទី ២៨ កន្លងទៅ ។

ហើយនេះមិនមែនជាងលើកទី ១ នោះទេដែល Facebook រងការប៉ះពាល់ និង លួចយកពីក្រុម Hacker នោះ សូម្បីកាលឆ្នាំ ២០១៧ កន្លងទៅ មានគណនីជាង ៧៨ លានទៀតដែរ ដែលពួក hacker បានលួច ៕


អត្ថបទដោយ ៖ ឆាំ មករា
ប្រភព៖ business-cambodia.com § www.dailymail.co.uk/

Loading...

Leave a Comment