ឆ្កែមួយក្បាលនេះពិតជាឆ្លាតខ្លាំងណាស់គ្រាន់តែឃើញប៉លិសមួយដួលក៏រត់ទៅជួយភ្លាម (មានវីដេអូ)

សត្វឆ្កែអាចត្រូវបានទទួលការបណ្តុះបណ្តាលដើម្បីធ្វើរឿងដែលមិនគួរឱ្យជឿក្រៅពីគ្រាន់តែរៀនល្បិចដើម្បីកំសាន្តសប្បាយដល់មនុស្ស។ ឆ្កែនេះត្រូវបានបង្កាត់ពូជនិងហ្វឹកហាត់ពីពេលដែលពួកគេបង្កើតកូនដើម្បីជួយដល់ជនពិការនិងឆ្កែមួយចំនួនត្រូវបានបណ្តុះបណ្តាលដើម្បីជួយអាជ្ញាធរ។

ឆ្កែប៉ូលីសត្រូវបានទទួលការហ្វឹកហ្វឺនយ៉ាងម៉ត់ចត់ដើម្បីជួយដល់អាជ្ញាធរនិងបុគ្គលិកអនុវត្តច្បាប់ដទៃទៀតជាមួយនឹងការងាររបស់ពួកគេ។ ប៉ូលីសក្រុងម៉ាឌ្រីដកាលពីពេលថ្មីៗនេះបានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកលេងអ៊ិនធើណែតទូទាំងពិភពលោក! ឈុតវីដេអូនេះបង្ហាញពីមន្ត្រីប៉ូលីសម្នាក់ដែលធ្វើពុតជាខ្សោយហើយបានដួលទៅលើដីកំពុងរង់ចាំជំនួយ។

កូនឆ្កែតូចនេះមានឈ្មោះ Poncho បានប្រញាប់រត់ទៅរកប៉ូលិសហើយបានចាប់ផ្តើមលោតលើទ្រូងរបស់គាត់ដើម្បីជួយសង្រ្គោះបឋមទៅដល់គាត់

បន្ទាប់លោតបានពីរទៅបីដងវាក៏មកស្ដាប់ជីបចររបស់ប៉ូលិសនេះ

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

Loading...

Leave a Comment