សូមពិចារណាផងនៅពេលសម្រេចទទួលយកមនុស្សប្រុសណាម្នាក់ មនុស្សស្រីម្នាក់ណាដែលចង់ស្រក់ទឹកភ្នែកនោះ ប៉ុន្តែនៅដែរពេលជ្រើសរើសហើយខ្លះក៏ជួបរឿងដែលខ្លួនឯងមិនចង់ជួប។ ពីដំបូងប្រហែលមានមនុស្សស្រីជាច្រើនគិតថាខ្លួនឯងជាមនុស្សស្រីដែលមានសំណាងជាងគេ ដែលអាចរកឃើញបុរសល្អម្នាក់ ប៉ុន្តែតើអារម្មណ៍សុភមង្គលនោះបានយូរប៉ុណ្ណាទៅ?
កន្លងផុតមួយរយៈ ស្នាមញញឹមក៏ប្រែក្លាយជាទឹកភ្នែកដែលស្រក់ស្ទើរមិនលោះថ្ងៃ សួរថាពេលនោះតើមានមនុស្សស្រីប៉ុន្មាននាក់ក្លាហានដើរចេញពីគេនោះ? ព្រោះហេតុអី? នោះក៏ព្រោះតែអំពើល្អៗ អនុស្សាវរិយ៍ល្អៗ កាលគ្រាដំបូងរបស់មនុស្សប្រុសបានឲ្យនាងបង់ចិត្តស្រឡាញ់ទាំងអស់ សឹងតែគ្មានសម្រាប់ខ្លួនឯង។ ហេតុតែចិត្តស្រឡាញ់ ពេលខ្លះក៏អត់ធ្មត់ ទ្រាំ ហើយសុខចិត្តបន្តទទួលយកការឈឺចាប់នោះរាល់ថ្ងៃ។
ហេតុអ្វីមនុស្សស្រីត្រូវទ្រាំ ស្រឡាញ់មនុស្សប្រុសប្រភេទនេះ? ហេតុអីនៅទ្រាំទទួលយកបុរសម្នាក់ដែលធ្វើឲ្យទឹកភ្នែកអ្នកស្រក់ ជាងផ្ដល់ស្នាមញញឹមឲ្យអ្នកនោះ?
អ្នកប្រហែលគិតថា ទៅមុខទៀតគេអាចកែប្រែមែនទេ? គេអាចត្រឡប់ទៅថ្ងៃដែលអ្នកទាំងពីរ ចាប់ផ្ដើមស្រឡាញ់គ្នាមែនទេ? តែអ្នកត្រូវចាំណា មនុស្សប្រុសបើប្រែហើយ គេមិនអាចត្រឡប់ឡើយ គឺមានតែទៅមុខទៀត។
ត្រូវប្រាប់ខ្លួនឯងណា កុំរៀបការជាមួយមនុស្សប្រុសដែលធ្វើឲ្យអ្នកយំច្រើនជាងសើច ព្រោះគេគ្មានលទ្ធភាពផ្ដល់សុភមង្គលឲ្យអ្នកឡើយ ហើយក៏កុំរំពឹងថាគេអាចកែប្រែដើម្បីអ្នកនោះ។
បើគេពិតជាស្រឡាញ់អ្នកមែន គេនឹងស្រឡាញ់អ្នកតាំងពីដើម រហូតដល់ចប់ មិនមែនដំបូងល្អ ហើយចុងក្រោយលែងខ្វល់ពីអ្នកទេ ដូច្នេះកុំប្រថុយដាក់វាសនាអនាគតអ្នកទៅលើមនុស្សប្រុសបែបនេះអី។