ភ្ញាក់ផ្អើលខ្លាំង ពេលឃើញរូបរាងថ្មីអគារខ្មោចបោះបង់ចោលរាប់ឆ្នាំលើភ្នំបូកគោ

សណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់មានប្រវត្តិរាប់ឆ្នាំលើលំពូលភ្នំបូកគោ ពេលនេះបានផ្លាស់ប្ដូរមុខមាត់ថ្មីស្រឡាង ជាសណ្ឋាគារដ៏ស្រស់ស្អាត Le Bokor Palace ដោយនូវរក្សាររូបរាងសំណង់អាគារដើមដដែល។

(សំណង់អគារមុនពេលជួសជុល)

(សំណង់អគារក្រោយពេលជួសជុល)

លោក Frugere F. Philippe អ្នកគ្រប់គ្រងទូទៅ នៃសណ្ឋាគារខាងលើ បានមានប្រសាសនថាក្រុមហ៊ុន បានជួសជុលសំណង់អគារនេះ សារជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញ នូវរចនាបទ ផ្ទៃខាងក្នុងបែបអាណានិគម។

គួររំឭកថា សណ្ឋាគារ និងកាស៊ីណូ មានកម្ពស់៤ជាន់ស្ថិតនៅចន្លោះតំបន់ព្រៃត្រូពិច និងឆ្នេរសមុទ្របៃតង លើឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ក្បែរក្រុងកំពត ដែលបានបើកសម្ពោធកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥ សម្រាប់បម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្សរ៍ បន្ទាប់មកសណ្ឋាគារនេះ ត្រូវបានទុកចោល និងបានកសាងឡើងវិញជាថ្មីទៀត។

នៅដើមឆ្នាំ១៩៦២ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលបម្រើជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករ ដែលមានទ្រព្យស្តុកស្តម្ភ ហើយវាក៏ជាកន្លែងវិស្សមកាល ដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សព្វព្រះទ័យជាទីបំផុត៕

 

ប្រភព៖ សប្បាយ

Loading...

Leave a Comment