Fan បងមន្ត ស៊ែរមួយ!!! ​ពី​ ខេមរៈ​ សិរីមន្ត​ «អារម្មណ៍​ពេលបែក»​ ​អ្នក​បែក​បាក់​ស្នេហា​ ពេល​បាន​ស្ដាប់​​ហើយ ​​អាច​ឈឺចាប់​កាន់​តែ​ខ្លាំង (មានវីដេអូ)

(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីឈ្មោះ បានផ្លាស់ប្ដូរទ្រនំមកកាន់ ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់ ទោះបីជាលោក បានចាកចេញពីផលិតកម្មចាស់ ហើយមកច្រកនៅផលិតកម្មថ្មី ដែលពោរពេញទៅដោយតារាចម្រៀង មានសមត្ថភាពខ្ពស់ៗ និងជាតារាលំដាប់កំពូលក្ដី ក៏សន្ទុះ នៃការគាំទ្ររបស់លោក ពីសំណាក់ទស្សនិកជន នៅតែខ្លាំងដដែល។ ជាក់ស្ដែង ថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានបញ្ចេញនូវ MV បទថ្មី ដែលមានចំណងជើងថា «អារម្មណ៍ពេលបែក» មានអត្ថន័យកំសត់ខ្លាំង ហើយក៏មានអ្នកទស្សនាច្រើន ផងដែរ។

ជាការពិតណាស់ ចំពោះបទចម្រៀង បែបមនោសញ្ចេតនា ស្នេហាស៊ីជម្រៅ មានចំណងជើងថា «អារម្មណ៍ពេលបែក» ក្នុងអត្ថន័យ ច្រៀងរៀបរាប់ពីជីវិតស្នេហា យុវវ័យមួយគូ ដែលស្រឡាញ់គ្នាហើយ តែបែរជាត្រូវគ្រួសារ តាមបំបែករហូតដល់បែកគ្នា ទាំងចិត្តនៅស្រឡាញ់ អារម្មណ៍មួយនេះ ប្រាកដជាមានមនុស្សជាច្រើន ដែលត្រូវនឹងរឿងរបស់ខ្លួន ប្រាកដ ជាទប់ទឹកភ្នែកមិនបាន នោះទេ។

ដើម្បីចង់ដឹង ឲ្យកាន់តែច្បាស់ ពីបទចម្រៀងមួយបទនេះ តោះ! ទៅទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

 

 

ប្រភព៖ khmerlaod

 

Loading...

Leave a Comment