អ្នកចូលចិត្តជិះកង់ត្រូវប្រយ័ត្ន! បុរសម្នាក់បានស្លា ប់ដោយសារគាំងបេះ ដូង ក្នុងពេលជិះកង់ ចម្ងាយឆ្ងាយ

ម៉ាឡេស៊ី ៖ បើយោងតាមសារព័ត៌មាន The star បុរសម្នាក់បានស្លាប់ដោយសារការជិះកង់រយៈចម្ងាយឆ្ងាយ ហើយបានដួលសន្លប់បាត់ស្មារតី ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី ២៨ ឧសភា បុរសម្នាក់បានចេញទៅជិះកង់ផ្លូវឆ្ងាយជាមួយមិត្តភក្តិរបស់គាត់នៅតាមផ្លូវនៅស្រុក Jalan Teluk Kumbar ខេត្ត Penang។ មិត្តរបស់គាត់ដែលកំពុងជិះកង់ជាមួយគាត់បាននិយាយថាគាត់បានធ្លាក់ពីលើកង់របស់គាត់ភ្លាមៗ​ ហើយបានធ្លាក់ចុះនៅលើផ្លូវសន្លប់ស្តូកស្តឹង។

ភ្លាមៗនោះមិត្តភ័ក្តិរបស់គាត់ដែលជិះកង់ជាមួយគ្នាបានទូរស័ព្ទហៅប៉ូលីស និងរថយន្តសង្គ្រោះ ។ នៅពេលនោះក៏មានការជួយសង្គ្រោះបឋម CPR ភ្លាមៗពីអ្នកធ្វើដំណើរឆ្លងកាត់ម្នាក់ឈ្នោះ Abu Abu Hassan ធ្វើការនៅអង្គភាព EMRS (សេវាសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់) ។

ពេលរថយន្តសង្គ្រោះមកដល់កន្លែងកើតហេតុជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ការធ្វើកោសល្យវិច័យក្រោយពេលស្លាប់ត្រូវបានធ្វើឡើងនៅពេលរសៀលហើយមូលហេតុនៃការស្លាប់ត្រូវបានបញ្ជាក់ថាដោយសារគាត់មានជំងឺគាំងបេះដូងធ្ងន់ធ្ងរ៕

ប្រភព៖ បរទេស

អត្ថបទដោយ៖ វីរៈ

Loading...

Leave a Comment