រន្ធត់ ចិត្តណាស់! ​ដោយសារតែការមិនយោគយល់អធ្យាស្រ័យបើកផ្លូវ ថែមទាំងចង់ដេញបុកអ្នកសម្រួលឡានពេទ្យ ​ធ្វើឱ្យទារកស្លាប់ ព្រោះឡានសង្គ្រោះទៅពេទ្យមិនទាន់

តាមមាត្រាទី ​២២ មាត្រា ២២ ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ នៃច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជា បានចែងថា៖ «

អ្នកបើកបរត្រូវតែទុកឲ្យយានជំនិះបម្រើការរបស់នគរបាល យោធា អាវុធហត្ថ យានពន្លត់អគ្គិភ័យ ឬ​យានសង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ដែល​កំពុង​បំពេញ​ភារកិច្ចដោយឲ្យសញ្ញាសូរស័ព្ទ និងសញ្ញាភ្លើងពិសេសឲ្យដឹងពីការមកដល់របស់ខ្លួនទៅមុន។

យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោម មានសិទ្ធិអាទិភាពតាមលំដាប់ដូចតទៅ :

-យានពន្លត់អគ្គិភ័យ

-យានសង្គ្រោះរបស់មន្ទីរពេទ្យ

-យាននគរបាល យោធា អាវុធហត្ថ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ  » ។ 

ដោយច្បាប់នេះផងដែរបានន័យថាសុំឱ្យអ្នកបើកបរទាំងអស់មេត្តាអធ្យាស្រ័យវែកផ្លូវ ​ឬជួយសម្រួលគ្នាទៅវិញទៅមកក្នុងករណីបន្ទាន់របស់រថយន្តទាំង៣នេះ ​ព្រោះសុទ្ធតែជាករណីចាំបាច់សំខាន់ពាក់ព័ន្ធនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋតែម្តង។

យ៉ាងណាមិញ  ការពីម្សិលមិញនេះផងដែរ ​មានរឿងមួយគួរឱ្យរន្ធត់បានកើតឡើង  ដោយសារតែភាពមិនយោគយល់របស់អ្នកដែលបើកបរតាមដងផ្លូវសម្រាប់រថយន្តសង្គ្រោះបន្ទាន់ បានធ្វើឱ្យរថយន្តមិនអាចបញ្ជូនទារកដែលទើបនឹងកើតយកមកសង្គ្រោះទាន់ធ្វើឱ្យបាត់បង់ជីវិតភ្លាមៗគួរឱ្យសង្វេក។

Unnamed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់ Cambodia Escort Ambulances បានឱ្យដឹងថា៖ « ក្នងនាមខ្ញុំជាប្រធានក្រុមអ្នកសម្រួលផ្លូវឡានពេទ្យនៅកម្ពុជាម្នាក់ខ្ញុំបាទមានអារម្មណ៍សេាកស្តាយខ្លាំងនៅពេលដែលជួយសម្រួលផ្លូវរថយន្តសង្គ្រេាះមិនទាន់ពេលវេលា ធ្វេីអេាយទារកដែលកេីតឃេីញពន្លឺថ្ងៃមិនទាន់បានមួយថ្ងៃផងផុតដង្ហេីមតាមផ្លូវនៅពេលបញ្ជូនមកពេទ្យគន្ធបុប្ផា😭 ខ្ញុំបាទសូមផ្តាំទៅអ្នកមានរថយន្តជិះមួយចំនួនសូមមេត្តាគេារពសិទ្ធិអាទិភាពដល់រថយន្តសង្គ្រេាះបន្ទាន់ផង 🙂🙂ចុះបេីអ្នកក្នុងឡានជាគ្រួសារអ្នកតេីអ្នកមានអារម្មណ៍មិចដែរ😥

#ខ្ញុំបាទសូមប្រកាសស្វែងរករថយន្តluxes300ពណ៍ខ្មៅដែលមិនអែបគៀនអេាយរថយន្តសង្គ្រេាះទៅមុនហេីយបែរជាថែមដេញបុកគ្នាខ្ញុំទៀត😡 #វេលាម៉េាង5:30ល្ងាចនៅលេីស្ពានអាកាសដីហុយ ​»។

S 6879
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
101404895_145059380426164_5663943995106000896_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ថែមពីនេះ ​បើតាមឱ្យដឹងពីក្រុមអ្នកសម្រួលផ្លូវពេទ្យកម្ពុជាបានឱ្យដឹងថា  ខណៈពេលនោះដែរ ​រថយន្ត  Lx 300  មួយគ្រឿងនោះមិនត្រឹមតែិនបើកផ្លូវឱ្យទេ  តែថែមទាំងមានបំណងដេញបុកក្រុមអ្នកសម្រួលរថយន្តពេទ្យទៀតផង  តែមិនអាចថតទុកទាន់។  ដោយករណីទាំងនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខឹងសម្បារ  និងចង់ឱ្យមានការចាត់វិធានការយកជននោះមកព្រមានទៀតផង។  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យជួយសម្រួលដល់រថយន្តសង្គ្រោះបន្ទាន់ទាំងអស់ផង៕

100549518_144799600452142_7955870588726149120_o
សកម្មភាពក្រុមអ្នកសម្រួលផ្លូវឡានពេទ្យនៅកម្ពុជា

 

Loading...

Leave a Comment