ក្រោយខាតទុន និងចាញ់ក្តីធ្ងន់ធ្ងរ! ​ផ្សារទំនើប Parkson Mall នឹងត្រូវប្ដូរឈ្មោះមក Phnom Penh Mega Mall ដោយបើកដំណើរការក្នុងឆ្នាំ ២០២០ នេះហើយ

ប្រជាជនជាខ្មែរ ​សុទ្ធតែសម្តែងក្តីសាទរ ​និងរំភើបជាមួយនឹងសំណង់ទំនើបជាច្រើនដែលបានរីកដុះដូចផ្សិតនៅក្នុងប្រទេសកម្ពូជា  ដែលនេះជាចំណូចបញ្ជាក់ថាប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍន៍រីកចំរើនទៅមុខ ​អាចធ្វើឱ្យកម្រិតជីវភាពប្រជាជនខ្មែរកាន់តែប្រសើមួយកម្រិតទៀត។

ជាក់ស្តែងសំណង់ផ្សារទំនើប Parkson Mall ​ដែលបានប្រកាសសាងសង់នៅក្នុងទឹកដីរាជធានីភ្នំពេញ និងបានចេញរូបរាងពេញលេញក្រោយពន្យារពេលសាងសង់ជាច្រើនឆ្នាំ ​ធ្វើឱ្យប្រជាជនខ្មែរទន្ទឹងរង់ចាំការបើកដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ ​តែអ្វីដែលនឹកស្មានមិនដល់អគារ Parkson Mall ត្រូវបានគេដឹងថាបានជួបបញ្ហា​ និងមានក្តីចម្រាំងចម្រូសខ្លាំងរហូតឈានទៅដល់តុលាការដោយចាញ់ក្តីដល់ទៅ $144.5 លានដុល្លារ។

97442418_151327316432447_623406943871959040_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដើមហេតុដំបូងនោះក្រុមហ៊ុន  Parkson Mall ដែលជាផ្សារទំនើបដែលជាប្រេនផ្សារទំនើបមកពី ប្រទេសម៉ាឡេស៊ី Parkson Retail Asia Ltd ហៅកាត់ថា (PRA ) បានកក់តម្លៃទីតាំងជួលពីក្រុមហ៊ុន Hassan Cambodia Development Co.,Ltd
ហៅកាត់ថា (HCDC) ក្នុងរង្វង់ទឹកប្រាក់ $4.49 million ហើយសន្យានឹងបញ្ចប់គម្រោងសាងសង់របស់ខ្លួននៅខែធ្នូ ឆ្នាំ2016 សម្រាប់សាងសង់សាខាផ្សាររទំនើបរបស់ខ្លួនដោយមានក្រុមហ៊ុន Parkson Cambodia Co.,Ltd ហៅកាត់ថា (PCCO) ​ជាភាគីតំណាងប្រទេសកម្ពុជា។

Maxresdefault
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប៉ុន្តែភាគីដែលជួលមិនអាចបញ្ចប់គម្រោងរបស់ខ្លួនបាន និងមិនបានបង់ថ្លៃជួលរហូលដល់ ចុងឆ្នាំ 2018 ហេតុនេះហើយក្រុមហ៊ុន HCDC បានសម្រេចប្ដឹង Parkson Cambodia Co.,Ltd ហៅកាត់ថា (PCCO) ក្នុងរង្វង់ទឹកប្រាក់ $12.44 million ហើយការតវ៉ាក្ដីខាង PCCO បានអូសបន្លាយដល់ឆ្នាំ 2019 ឯណោះ។ ហេតុនេះភាគី HCDC បានសម្រេចប្ដឹងបន្តជុំវិញបណ្ដឹង $144.5 លានដុល្លារ ទៅលើតម្លៃខូចខាតលើការជួលទីតាំង ប្រាក់កក់លើសម្ភារៈបរិក្ខា លើការកក់មុខទំនិញស្តុក។

ទីបញ្ចប់ ​Park son Mall  បានចាញ់ក្តីទំនាស់នេះ ហើយធ្វើឲ្យ PRA ដែលជាម្ចាស់ប្រេននៅម៉ឡេស៊ី ខាតបង់តម្លៃមូលធនអស់ $125.8 million ហើយត្រូវបញ្ចាប់កិច្ចសន្យាទាំងអស់ក្នុងខែមិថុនា ឆ្នាំ 2020 នេះ។  បន្ថែមពីនេះ គម្រោង Parkson Mall Phnom Penh ត្រូវប្ដូរឈ្មោះមក Phnom Penh Mega Mall វិញ និងត្រូវបើកដំណើរការឆ្នាំ 2020 នេះជាមួយក្រុមហ៊ុនសហការណ៍ថ្មីគឺ ហៅកាត់ថា (CBRE)៕

98003077_151327296432449_1675964958375936_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...

Leave a Comment