ស្គាល់លោកពូម្នាក់នេះទេ? ក្រោយពីបានមកប្តូរប្រាក់ ​ស្រាប់តែជ្រុះថង់លុយ តែមិនដឹងទាក់ទងវិញតាមណា

ការជួយគ្នាក្នុងសង្គម ​និងធ្វើអំពើល្អដាក់គ្នាទៅវិញទៅមក  ក្នុងគ្រាមានអាសន្នគឺជាទង្វើដ៏ប្រពៃមួយដ៏ពិសេសមិនអាចកាត់ថ្លៃបាន។  ជាក់ស្តែង ម្ចាស់គណនីម្នាក់ដែលជាម្ចាស់កន្លែងប្តូរប្រាក់មួយកន្លែង  មានចិត្តស្មោះត្រង់ ក្រោយពីមានអតិថិជនម្នាក់ជ្រុះថង់ប្រាក់ បានប្រកាសរកម្ចាស់ឱ្យយកត្រលប់ទៅវិញតាមបណ្តាញសង្គមហ្វេសប៊ុក ​ធ្វើឱ្យមានការកោតសរសើរទឹកចិត្តម្ចាស់ហាងនេះជាខ្លាំង។

ដោយម្ចាស់ហាងប្តូរប្រាក់  បានថតរូបពីវីដេអូកាមេរ៉ាសុវត្ថិភាពនៅហាងផ្ទាល់ ដើម្បីស្វែងរកម្ចាស់ប្រាក់នេះ ​ដែលទំនងងជាបុរសវ័យកណ្តាល និងស្លៀកពាក់ឯកសណ្ឋានទាហាន។

100785557_2493407384322899_7671670322122194944_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះបើតាមរយៈគណនីហ្វេសប៊ុក Tchesorng Chhour បានបង្ហោះរូបភាព និងរៀបរាប់ថា៖ « សូមបងប្អូនជួយស៊ែឲលោកពូគាត់បានឃេីងផង។ គាត់មកប្តូរលុយកន្លែងខ្ញុំ ក៏ជ្រុសថង់លុយនេះ ខាងខ្ញុំមិនដឹងជាអាចទាក់ទងទៅគាត់បានតាមណាក៏សុំផុសក្នុង fb ក្រែងគាត់ដឹង និងមានបងប្អូនណាស្គាល់គាត់សូមឲគាត់មកទទួល លុយនេះវិញ 🙏🙏អរគុណបងប្អូនជួយស៊ែ »។

ដូច្នេះបើបងប្អុនណាបានឃើញ ​ឬស្គាល់លោកពូ ​ដែលមានភិនភាគដូចរូបខាងលើ ​សូមផ្តល់ដំណឹងឱ្យគាត់ត្រលប់មកយកវិញផង៕

101149946_2493407404322897_901700367723528192_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
101614460_2493407360989568_4103624072011710464_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
99299479_2493407410989563_7330167143020888064_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...

Leave a Comment