នាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ផឹកស្រវឹងជោគជាំបើកបរទៅបុករនាំងរូបសំណាកលោកតាអាចារ្យលាក់បណ្តាលឱ្យខូចខាត និងជេរប្រមាថធ្ងន់ៗទៅលើអភិបាលខេត្តថែមទៀត

គ្រោះថ្នាក់ចរាចរមួយបានកើតឡើង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៩ និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលបង្កឡើងដោយនាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា ដែលបានផឹកស្រវឹងជោកជាំ បើករថយន្តបុករនាំងរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត និងជេរប្រមាថធ្ងន់ៗទៅលើអភិបាលខេត្ត លោក សុខ លូ យ៉ាងចាស់ដៃថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខាន។

ជាមួយគ្នានេះ លោក រុំ សុវិជ្ជា ក៏ធ្លាប់បានជេរប្រមាថ ដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅផងដែរ ពេលដែលរូបគាត់បានចូលទៅអុកឡុក រករឿង នៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ធំ បានឱ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែកឡូឡាបានមួយសន្ទុះ មានបក្សពួកដែលគេដឹងថា ជានគរបាលដូចគ្នា បាននាំគ្នារំដោះយករថយន្ត បង្កហេតុ ទៅទុកនៅយានដ្ឋានមួយកន្លែងទាំងយប់ ដើម្បីបិទបាំងករណីនេះ៕

96828032_2591114684476439_2139830544559505408_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97233721_2591114824476425_4902987910376062976_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97307215_2591114667809774_7206367661356220416_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97450932_2591114711143103_2330184714888937472_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
98362482_2591114857809755_7259728412351135744_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
96829407_2591114704476437_2519672349796597760_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97828883_2591114751143099_9024140160534577152_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...

Leave a Comment