ខ្ចី​លុយ​ស្នងការ​រង​ខេត្ត​បាត់ដំបង​ ៦០០០​ ដុល្លារ​ ពេល​រកលុយសងមិនបាន​សុខចិត្តកាត់ដីស្រែ​ ៤​ ហិកតា​ ជូនដេីម្បី​ទូទាត់​បំណុល​

សំដី​ជនរងគ្រោះ​ ៖​ ខ្ចី​លុយ​ស្នងការ​រង​ខេត្ត​បាត់ដំបង​ ៦០០០​ ដុល្លារ​ ពេល​រកលុយសងមិនបាន​សុខចិត្តកាត់ដីស្រែ​ ៤​ ហិកតា​ ជូនដេីម្បី​ទូទាត់​បំណុល​ ។ តែដីស្រែ​ ៤​ ហិកតា​ មិនទាន់​គ្រប់​ទេ​ គឺនៅខ្វះ​ ១៣០០​ ដុល្លារ​ទៀត​ ដែលជាប្រាក់ការ​ ។

មិនសងការប្រាក់​ ១៣០០​ ដុល្លារ​ នេះ​ ស្នងការ​រង​ ប្ដឹងនគរបាល​អោយចាប់មកផ្ដិតមេដៃលេី​លិខិត​លក់ផ្ដាច់​ប្រគល់​ដី​ និង​ផ្ទះ​ អោយលោក​ស្នងការ​រង​ ដេីម្បី​ទូទាត់​ប្រាក់​ការ​ ។

ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ ជនរងគ្រោះ​បានចូលផ្ទះរបស់ខ្លួន​ ក៏ត្រូវស្នងការរង​ ប្ដឹងចាប់ដាក់គុក​ អស់​ ៧​ ខែ​ ពី​បទលួច​ ។ ពេល​ចាប់​ដាក់​គុក​ហេីយ​ ស្នងការ​រង​ បានបង្ខំ​អោយ​ប្រពន្ធ​ជនរងគ្រោះ​ ផ្ដិតមេដៃ​បង្គ្រប់​កិច្ចតាមនិតិវិធី​ ផ្ទេរសិទ្ធិ​កាន់​កាប់​ប្រេីប្រាស់​ដីធ្លី​ ព្រោះ​ដីធ្លី​ផ្ទះ​សំបែង​នេះជាទ្រព្យរួមរបស់​ប្ដី​ប្រពន្ធ​ ។

ដោយប្រពន្ធ​ជនរងគ្រោះ​មិនព្រម​ផ្ដិតមេដៃ​ ប្ដី​សុខចិត្ត​ជាប់គុក​ រហូត​ដល់​ថ្ងៃ​ចេញ​ ។ ចន្លោះ​ពេល​ដែល​ជនរងគ្រោះ​កំពុងនៅ​ក្នុងគុក​ លោកស្នងការ​រង​បានប្ដឹងទៅ​តុលាការ​ខេត្ត​បាត់​ដំបង​ ទាមទារ​យកដីនិងផ្ទះ​ ។

តុលាការ​ខេត្ត​បាត់ដំបង​ ក៏កាត់ក្ដី​ប្រគល់​ដី​និង​ផ្ទះ​នេះ​អោយទៅ​ស្នងការ​រង​ ។ ជនរងគ្រោះ​ប្ដឹងឧទ្ធរណ៍​ ឧទ្ធរណ៍​នៅតែអោយចាញ់​ ។

បន្ទាប់​មក​ជនរងគ្រោះ​ ប្ដឹងបន្តទៅ​កំពូល​ តុលាការ​កំពូល​ នឹង​កាត់​ក្ដី​នៅថ្ងៃ​ទី​ ១៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ។

ជនរងគ្រោះ​សំណូមពរ​អោយ​តុលាការ​កំពូល​ និង​ ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៌​ មេត្តា​ពិនិត្យមើល​ដោយផ្ចិតផ្ចង់​ រកយុត្តិធម៌​អោយជនរងគ្រោះ​ផង​ ។

ប្រភព៖ Pheng Vannak News

Loading...

Leave a Comment