សូមចូលរួមរំលែកទុក្ខ! នៅពេលនេះ លោកវេជ្ជបណ្ឌិតមួយរូប ដែលត្រូវអ្នកស្រវឹងស្រាជោកជាំបើកបុកពីក្រោយមួយទំហឹងនោះ ពេលនេះបានបាត់បង់ជីវិតទៅហើយ

កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដែលបណ្ដាលឱ្យលោកវេជ្ជបណ្ឌិមួយរូបមានឈ្មោះថា ជឹម រិទ្ធី រងគ្រោះយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនចូលពេទ្យសង្គ្រោះបន្ទាន់ ដែលគ្រោះថ្នាក់មួយនេះ បង្កឡើងដោយអ្នកស្រវឹងស្រាម្នាក់ បានផឹកស្រាជោគជាំ ហើយបើកបរដោយបាត់បង់សតិម្នាក់។

មកដល់ខណៈពេលនេះដែរ បន្ទាប់ពីធ្វើការសង្គ្រោះអស់យៈពេល ៣/៤ ថ្ងៃទៅហើយនោះ លោកវេជ្ជបណ្ឌិតក៏ឈានដល់ដំណាក់កាលសង្គ្រោះលែងបានទៅហើយ លោកបានបាត់បង់ជីវិតនៅវេលម៉ោង ១ និង៣០នាទីរំលងអាធ្រាត្រ។

97111444_866856037150028_8518152034782806016_n

ដោយយោងតាមការបង្ហោះសាជាថ្មីពីម្ចាស់គណនីហ្វេសប៊ុគឈ្មោះ Kim Ly Hoon បានរៀបរាប់ឱ្យដឹងថា “សូមវិញ្ញាណក្ខន្ធ​បងប្រុសទៅដោយស្ងប់សុខ អ្វីដែលនៅសល់ពួកយើងនឹងមើលថែបន្ត …

វេលាម៉ោង 1:30 នាទីរំលងអាធ្រាត បងប្រុសរបស់ខ្ញុំសង្គ្រោះលែងបាន អស់រយះពេល3ថ្ងៃ4យប់ យើងបានព្យាយាមហើយ តែនៅតែមិនអាចសង្គ្រោះបាន ជារឿងដែលឈឺចាប់បំផុត និងសោកស្តាយខ្លាំងជាទីបំផុត។

ការបាត់បង់នូវបងប្រុសរបស់ខ្ញុំ ដែលជាវេជ្ជបណ្ឌិតមួយរូប ដែលចំណាយពេល 10 ឆ្នាំដើម្បីបានក្លាយជាវេជ្ជបណ្ឌិតម្នាក់ ព្រោះដើម្បីជួយដល់ប្រទេសជាតិ និងប្រជាជន តែត្រូវមកបាត់បង់មួយពព្រិចភ្នែក ដោយសារតែការគ្រោះថ្នាក់ដែលបង្ករដោយជនគ្មានភាពទទួលខុសត្រូវ និងថោកទាបជាទីបំផុត ខ្លួនជាសមត្ថកិច្ច ដឹងច្បាប់ ល្មើសច្បាប់ បើកបរក្នុងស្ថានភាពស្រវឹង លោកបានសម្លាប់ និងធ្វើអោយបាត់បង់នូវធនធានកម្ររបស់ប្រទេសជាតិ លោកបានធ្វើអោយក្រុមគ្រួសារមួយបន្សល់ទុកនៅស្ត្រីមេមាយម្នាក់ និងកូនតូច7ខែ និងធ្វើអោយបាត់បង់សមាជិកសំខាន់របស់ក្រុមគ្រួសារមួយ លោកបានបង្កអោយមានសោកនាដកម្មមួយកើតឡើង។

តើលោកសាកសមធ្វើជាមនុស្សទេ? តើលោកសាសមធ្វើជាសមត្ថកិច្ចទេ ?

ការបាត់បង់មួយនេះ តើនរណាទទួលខុស? ចង់សងអ្វី ? តើវាសមតម្លៃដែរទេ ? តើវានៅមានន័យទៀតដែរទេ ?”

97033635_2679847755580267_2159413538139930624_n

យ៉ាងណាមិញ នេះគឺជាដំណឹងដ៏សោកសៅ និងគួរឱ្យស្ដាយបំផុត ដែលសង្គមយើងត្រូវបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់ ព្រោះលោកជាវេជ្ជបណ្ឌិតមួយរូប ដែលបានជួយជីវិតមនុស្សរាប់រយអ្នកកន្លងទៅហើយ តែបែរជាត្រូវមកបាត់បង់ជីវិតព្រោះតែមនុស្សស្រវឹងស្រាម្នាក់ទៅវិញ។

សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ក៏សូមបួងសួងឱ្យវិញ្ញាណក្ខន្ធវេជ្ជបណ្ឌិត ជឹម រិទ្ធី បានទៅកាន់សុគតិភព៕

97556998_866855930483372_4778273888440156160_n

98204430_866855973816701_8701666499758129152_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...

Leave a Comment