ទាហាន Gurkha ម្នាក់ប្រដាប់​តែកាំបិទកោងមួយប្រយុទ្ធជាមួយចោរព្រៃ៤០នាក់ក្នុងរថភ្លើងនៅ​ឥណ្ឌាចាត់​ទុក​ជាវីរបុរស

នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១០ Bishnu Shrestha បានធ្វើដំណើរតាមរថភ្លើង Maurya Express និង​គយគន់ទេសភាពតាមដងផ្លូវនៅពេលដែលអង្គុយនៅលើកៅអីជាប់បង្អួចរបស់គាត់ ក្នុងព្រៃក្រាស់នៃតំបន់ West Bengal ប្រទេសឥណ្ឌា។ គាត់ជាអតីតទាហាន Gurkha អាយុ ៣៥ ឆ្នាំហើយគាត់បានត្រឡប់ទៅផ្ទះជួ៍បជុំគ្រួសារវិញ បន្ទាប់ពីបានចូលនិវត្តន៍ពីតួនាទី Naik ដែល​ជាឋានៈមួយក្នុងជួរថ្មើរជើង Gurkha ។ ឪពុករបស់គាត់ធ្លាប់ធ្វើជាទាហានដែរ។ ខណៈកំពុងគយគន់ទេសភាពតាម​ព្រឹក្សព្រៃលើ​រថភ្លើង គាត់មិនបានដឹងថានឹងមានអ្វីកើតឡើងបន្ទាប់​ពី​នោះ​ទេ។

BishnuShresthabrave
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពាក់កណ្តាលអធ្រាត្ររថភ្លើងបានឈប់ ហើយភ្លាមៗនោះមានមនុស្សជាច្រើនប្រដាប់ដោយអាវុធបានដើរពីគ្រប់ទិសទី ពួកគេខ្លះបានក្លែងធ្វើជាអ្នកដំណើរហើយចាប់ផ្តើមបំភ័យអ្នកដំណើរផ្សេងទៀតដោយដោយទាញកាំបិត ដំបងបន្លាដែក និងដាវ។ ចោរប្រហែលជា ៤០ នាក់នោះក្នុងចំណោមពួកគេទាំងអស់ មាន​ខ្លះបានប្លន់កាបូបលុយ គ្រឿងអលង្ការ កុំព្យូទ័រយួរដៃ សូម្បីនាឡិកា​ដោយពួក​គេគ្រវីកាំបិតនៅចំពោះមុខចំណាប់ខ្មាំងដែលរងការបំភ័យ។ Bishnu បាននិយាយអំពីឧប្បត្តិហេតុនេះដល់កាសែត The Times of India ថា៖

Origin
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

” រំពេចនោះមានសំលេងស្រែកហើយលឺសូរជើងមនុស្សរត់មក​រក​ខ្ញុំ។ មានមនុស្សម្នាក់ទាញកាតាបនៅលើគ្រែរបស់ខ្ញុំ។ ខ្ញុំអង្គុយធម្មតា ហើយឃើញមនុស្សមួយចំនួនទៀតឈរក្បែរជើងខ្ញុំ។ ពួកគេទាមទារឱ្យខ្ញុំប្រគល់ប្រាក់ និងរបស់របរទាំងអស់របស់ខ្ញុំ។ មានមនុស្សម្នាក់ច្រឡំថាខ្ញុំជាទាហានឥណ្ឌា។ ពេល​លឺ​ហើយ​ក្រុមឧក្រិដ្ឋជនបានបិទទ្វារ​ហើយ​ដើរចេញ​ពី​កន្លែងខ្ញុំ ហើយងាកទៅចាប់អារម្មណ៍នឹងកន្លែងផ្សេងទៀត …. ពួកគេបានប្រមូលគ្រឿងអលង្ការ ទូរស័ព្ទដៃ ប្រាក់ កុំព្យូទ័រយួរដៃ និងរបស់របរផ្សេងទៀតពីអ្នកដំណើរ”។

2_1448292667
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Bishnu នៅរក្សាភាពស្ងៀមស្ងាត់ រហូតដល់ចោរប្លន់បានបង្វែរការចាប់អារម្មណ៍ទៅលើក្មេងស្រីអាយុ ១៨ ឆ្នាំម្នាក់ហើយប៉ុនប៉ងរំលោភបូកនៅមុខឪពុកម្តាយរបស់នាង។ ត្រង់ចំណុចនេះ Bishnu មិនអាចអត់ធ្មត់ទៀតទេ។ គាត់បានក្រោកឡើងទាញកាំបិត Khukri របស់គាត់ហើយបានវាយប្រហារពួកចោរប្លន់ដូចជាទាហាន Gurkha ប្រយុទ្ធក្នុងសមរភូមិនានាដែរ។ ពិតណាស់ក្នុងរថភ្លើងមានលក្ខខណៈចង្អៀតហើយមនុស្សច្រើនពិបាកប្រយុទ្ធណាស់។​

187612285
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គាត់តែម្នាក់ឯងអាចកាប់ចោរទាំងនោះស្លាប់ម្ដងមួយៗ។  រថភ្លើងបានបើកទៅ​មុខ​ឡើង​វិញតិចៗ គាត់ចាប់បានចោរដែលប្រុងរំលោភក្មេងស្រី​ ហើយ​យក​ធ្វើ​ជាខែល​ប្រយុទ្ធជាមួយចោរដទៃ​ទៀត​ដែល​មាន​កាំបិទ ​និង​ដាវ។ គាត់បានសម្លាប់ចោរ ៣ នាក់និងកាប់ឲ្យរបួសធ្ងន់ ៨ នាក់ផ្សេងទៀត។ ចោរប្លន់ដែលនៅសេសសល់រត់គេចខ្លួនបាត់។ បន្ទាប់ពីឧប្បត្តិហេតុនេះ Bishnu បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅលើដៃឆ្វេងរបស់គាត់ ប៉ុន្តែនោះមិនបានបញ្ឈប់គាត់ពីការធានាសុវត្ថិភាពរបស់អ្នកដំណើរនៅជុំវិញគាត់ទេ។ ឈុតឆាកប្រយុទ្ធទាំងមូលចប់ក្នុងរយៈពេល ២០ នាទី។

Bishnushresthabravegorkhaarmy_thumb
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប៉ូលីស និងបុគ្គលិកសង្គ្រោះបន្ទាន់កំពុងរង់ចាំនៅស្ថានីយ៍ខាងមុខ។ ពួកគេបាននាំ Bishnu ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ គាត់បានចំណាយពេលជិតពីរខែ ដើម្បីជាសះស្បើយទាំងស្រុង។ យ៉ាងណាក៏អរគុណដល់ប៉ូលីសបានចាប់ខ្លួនក្រុមចោរប្លន់នៅ​សល់ បានរកឃើញវត្ថុមានតម្លៃដែលមានតំលៃជាង ៤០០,០០០រ៉ូពីជាប្រាក់, ខ្សែកមាស, ទូរស័ព្ទដៃ, កុំព្យូទ័រយួរដៃនិងរបស់របរជាច្រើនទៀតដែល​ចោ​យក​ទៅ​មិន​បាន។

330px Sena_Medal
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយមក! Bishnu បានទទួលមេដាយចំនួន ២ សម្រាប់ភាពក្លាហានរបស់គាត់រួមជាមួយរូបកាំបិត kukri ពណ៌ទឹកប្រាក់ និងប្រាក់ចំនួន ៥០០០០ រ៉ូពី ព្រមទាំងប្រាក់ចាច្រើន​ទៀតយក​បាន​ពីក្រុម​ចោរ។ ក្រុមគ្រួសារក្មេងស្រីដែលគាត់បានជួយសង្គ្រោះ ក៏បានផ្តល់ប្រាក់រង្វាន់ដល់គាត់ ប៉ុន្តែទាហានក្លាហានរបស់យើងបានបដិសេធ​ទទួលយក។ គាត់មានប្រសាសន៍ថា“ ការប្រយុទ្ធនឹងសត្រូវនៅក្នុងសមរភូមិគឺជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាទាហាន។ ការទទួលយករបស់ចោរនៅលើរថភ្លើងគឺជាកាតព្វកិច្ចរបស់ខ្ញុំដែលជាមនុស្ស”។

1_1448292564
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ច្បាស់ណាស់ Bishnu គឺជាវីរបុរសពិតដែល​ដូច​នឹងនិយមន័យនៃពាក្យស្លោកប្រចាំទាហាន Gorkha ថា៖”សុខចិត្តស្លាប់ប្រសើរជាងធ្វើជាមនុស្សកំសាក” ៕

 

Loading...

Leave a Comment