សត្វទន្សោងព្រៃពីរក្បាល ត្រូវប្រទះឃើញស្លាប់ក្នុងដីឯកជនរបស់ក្រុមហ៊ុនមួយនៅខេត្តមណ្ឌលគិរី ដោយសារតែព្រានព្រៃបាញ់សម្លា.ប់

ខេត្តមណ្ឌលគិរី ៖ យោងតាមសេចក្ដីរាយការណ៍ពីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ បានរាយការណ៍ទៅដល់នាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគិរី​ លោក​ អ៊ុំ​ វណ្ណសុភៈ​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ៖ មានសត្វទន្សោងងាប់នៅក្នុងបរិវេនដីក្រុមហ៊ុន​របស់ខ្លួន ដែលមានទីតាំង​ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ទើបក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈេី​ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់។

តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតហេតុ ក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល​ បានងាប់មានសភាពហើមស្អុយ ទំនងជាងាប់ ៣ ទៅ ៤ថ្ងៃមកហើយ។ សត្វទន្សោងដែលងាប់នេះ​ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច​ ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចម្ងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យរួចរាល់ហើយនោះ ក្រុមការងារក៏បានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង៕

DB3F3A98 DD45 473A 82FE 25726E843199
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
F3044194 D267 4E56 BDE7 ED5ED867337E
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6436211D 5E90 445E 8D31 E3853BE88C3C
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...

Leave a Comment