អីយ៉ា! តុក្កតាខ្លាឃ្មុំផេនដាមិនមែនលំៗទេ ជួយកំដរអ្នកកុំឲ្យឯកាហើយ ថែមទាំងបានជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ទៀត

ភោជនីយដ្ឋានមួយនៅក្នុងប្រទេសថៃ កំពុងធានាថាបានបំពេញតាមគោលការណ៍ណែនាំថ្មីរបស់ក្រសួង និងផ្តល់ជូននូវអាហារពេលល្ងាចតាមរយៈការអង្គុយជាមួយខ្លាឃ្មុំផេនដា។

2020 05 14T072000Z_1_LYNXMPEG4D0GB_RTROPTP_3_HEALTH CORONAVIRUS THAILAND RESTAURANT
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រទេសថៃកាលពីដើមខែនេះបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើអាជីវកម្ម នៅពេលចំនួនករណីឆ្លងវីរុសកូវីដ-១៩ បានថយចុះដែលអនុញ្ញាតឱ្យភោជនីយដ្ឋានបើកជាថ្មី ប៉ុន្តែមានច្បាប់តឹងរឹងដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃមេរោគ។

2020_05_14_95250_1589447336._large
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Natthwut Rodchanapanthkul ម្ចាស់ហាង Maison Saigon ដែលជាភោជនីយដ្ឋានម្ហូបវៀតណាមនៅបាងកកបាននិយាយថា៖ “មុននេះយើងមានកៅអីតែ ១ គត់សម្រាប់តុដែលអតិថិជនមកម្នាក់ឯង។ តែសម្រាប់ខ្ញុំវាមានអារម្មណ៍ប្លែកដូច្នេះខ្ញុំគិតថាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវអ្វីមួយដែលអាចកំដរពួកគេបាន” ។

Download
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អតិថិជនម្នាក់ឈ្មោះ Sawit Chaiphuek បាននិយាយថាគាត់សប្បាយចិត្តដែលមានអ្នកកំដរគាត់ដែលជាតុក្កតាខ្លាឃ្មុំផេនដា នៅពេលដែលគាត់បានដើរចេញទៅញ៉ាំអាហារជាលើកដំបូងនៅក្នុងខែនេះ។ Sawit អាយុ ២៥ ឆ្នាំបាននិយាយថា “តុក្កតានោះធ្វើឱ្យខ្ញុំលែងមានអារម្មណ៍ឯកោ” ។

E21880a8cd1f237bd8d698090b609fa8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រទេសថៃបានរាយការណ៍ករណីឆ្លងវីរុសថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ហើយមិនមានអ្នកស្លាប់ថ្មីឡើយ ដែលនាំឱ្យមានចំនួនសរុបអ្នកឆ្លងដល់ទៅ ៣,០១៨ ករណីនិង ៥៦ នាក់បានស្លាប់ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងខែមករា៕

The Spread Of The Coronavirus Disease (COVID 19) In Bangkok
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
The Spread Of The Coronavirus Disease (COVID 19) In Bangkok
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ Reuters

Loading...

Leave a Comment