(អាហឹសៗៗ) ព្រោះមិនទាន់អស់អាល័យ និស្ស័យសាងព្រះផ្នួសមិនទាន់អស់ ឡុង ចន្ថា សម្រេចប្ដូរចិត្ត មិនសឹកទេ

គ្រប់គ្នាបានស្គាល់រួចហើយថា ភិក្ខុ ឡុង ចន្ថា ជាសង្ឃមួយអង្គ ដែលជាទីពេញចិត្តសម្រាប់ យាយៗតាៗទាំងឡាយ ដែលតែងតែស្រឡាញ់ ចូលចិត្ត រាល់ពេលដែលគុណម្ចាស់ សម្ដែងធម៌ទេសនាម្ដងៗ ដោយសារតែពាក្យឃ្លោងឃ្លាវោហាសព្ទ និងសំឡេងសើចគងរំពង ពីរោះរណ្ដំ ទើបអាចទាក់ចិត្តអ្នកស្ដាប់ទាំងពួង។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ សង្ឃ ឡុង ចន្ថា ត្រូវបានគេទម្លាយ សំឡេងសារឆាតញ៉ែស្រី ដែលជាទង្វើខុសពីវិន័យសង្ឃក្នុងព្រះពុទ្ធសាសនា ដោយហេតុនេះហើយ ភិក្ខុ ឡុងចន្ថា បានចេញលិខិត ប្រគេនថ្វាយសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ សន្យាថានឹងសឹកនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ប៉ុន្តែមកដល់ព្រឹកថ្ងៃទី ១៤ ឧសភា ឆ្នាំ២០២០នេះ លោកសង្ឃអង្គនេះ បានចេញលិខិតសាជាថ្មីអំពីការប្ដូរចិត្តមិនសឹកវិញ ក្រោមហេតុផលថា លោកមិនទាន់អស់និស្ស័យពីព្រះផ្នួស៕

96575842_3776498255756933_1013909356153929728_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
72703914_3084054541667978_6240164727457054720_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
95321240_3723582714381821_5424218123442061312_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...

Leave a Comment