ហេតុអីមនុស្សស្រីប្រែប្រួល? ហេតុអីមនុស្សស្រីស្ងៀមស្ងាត់? មនុស្សស្រីធ្លាប់តែស្លូតបូត ម៉េចប្រែជាកាច អាក្រក់ទៅវិញ?

ជាមនុស្សស្រីគប្បីមានចរិតស្លូតបូតរាបសារ ទន់ភ្លន់ ទើបអាចទាក់ទាញចិត្តមនុស្សដែលនៅជុំវិញខ្លួនបាន ប៉ុន្តែមនុស្សស្រីទន់ភ្លន់ពេក បែរជាទទួលបានតែការឈឺចាប់ និងអ្នកធ្វើឱ្យឆ្អែតចិត្តតែប៉ុណ្ណោះ។

មនុស្សស្រីភាគច្រើនប្រែប្រួល ផ្លាស់ប្ដូរ ព្រោះតែនាងទទួលបាននូវឥទ្ធិពលទង្វើពីមនុស្សដែលនៅជុំវិញខ្លួននាង។ ពីមនុស្សស្រីដែលធ្លាប់តែស្លូតបុត ប្រែទៅជាកាចគួរឱ្យខ្លាច ចិត្តដាច់នឹកស្មានមិនដល់… ពីមនុស្សស្រីដែលចូលចិត្តលេងសើចច្រើន សប្បាយរីករាយ ប្រែក្លាយជាមនុស្សស្ងៀមស្ងាត់ លែងនិយាយស្ដី លែងចង់នៅក្បែរអ្នកណាទាំងអស់ គ្រប់យ៉ាងទាំងនេះ វាក៏ព្រោះតែមនុស្សដែលនៅក្បែរ ស្និទ្ធស្នាលនឹងនាងបំផុត បានបំផ្លាញអារម្មណ៍ មនោសញ្ចេតនា ការស្រឡាញ់ដែលនាងបានឱ្យគេ … ធ្វើឱ្យនាងឈឺចាប់ និងមានអារម្មណ៍ថាឆ្អែតចិត្តខ្លាំង រហូតដល់លេងមានអារម្មណ៍អ្វីទាំងអស់។

ធ្វើជាមនុស្សស្រីទន់ជ្រាយពេក នឹងត្រូវគេធ្វើបាប បោកប្រាស់ កេងចំណេញ និងមើលងាយ តែបើរឹងមាំ ឯករាជ្យពេក នាំឱ្យអ្នកដទៃគេស្អប់ មិនចូលចិត្ត ខ្លាចរអា នេះហើយជាបញ្ហារបស់មនុស្សស្រីម្នាក់ៗ៕

96421779_4042725479101455_7216052881328177152_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
96525391_4042725495768120_7859004464722608128_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

Loading...

Leave a Comment