បុរសដែលសម្លាប់សត្វកេងកងបង្ហោះលើបណ្តាញសង្គម ​ពេលនេះបញ្ចប់រឿងត្រឹមធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ (មានវីដេអូ)

កាលពីម្សិលមិញនេះ បុរសម្នាក់មានចិត្តក្លាហានខុសច្បាប់ ហ៊ានសម្លាប់សត្វព្រៃ​ជាសត្វស្លាបកម្រ ​គឺ ​សត្វ កេងកង  បង្ហោះពេញហ្វេសប៊ុក ​ធ្វើឱ្យមានការមិនពេញចិត្តជាច្រើន ​ថែមទាំងសំណូមពរឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការតាមផ្លុវច្បាប់ផងដែរ។

Fn 2020 05 13 10 48 30 0
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រហូតដល់ថ្ងៃទី ទី១៣ខែឧសភា ឆ្នាំ២០២០ នេះ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វ «កេងកេងធំ»បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃ  ចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាន ហើយដោយសារភាពថាខ្លួនពិតជាបាន បាញ់សម្លាប់សត្វ «កេងកងធំ» មួយក្បាលនោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត កាលពីថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២០ មែន ហើយក៏ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយស្នើសុំការសណ្តោសប្រណីពីសាធារណជន ដែលខ្លួនបានជ្រុលជ្រួស ប្រព្រឹត្តនូវកំហុសឆ្គងនេះ។

Fn 2020 05 13 16 21 05 12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Fn 2020 05 13 16 21 05 10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា សត្វ «កេងកង» គឺជាបក្សីដែលចូលចិត្តរស់នៅ និងមានសំបុកពងកូននៅព្រៃដែលមានដើមឈើធំៗ និងជាប្រភេទបក្សីស៊ីផ្លែឈើធំៗជាអាហារ។ ក្រៅពីកម្ពុជាវា គឺជាបក្សីដែលរស់នៅក្នុងព្រៃ នៃតំបន់ត្រូពិកនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ វាកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះ នៅប្រទេសឡាវ និងនៅប្រទេសថៃ។ រហូតមកដល់ពេលនេះវា គឺជាបក្សីមានបង្គួរដោយសារតែការបាត់បង់ ដែនជម្រក បណ្តាលមកពីការបាត់បង់ព្រៃឈើ និងការប្រមាញ់ខុសច្បាប់៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Fn 2020 05 13 16 21 05 13
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Fn 2020 05 13 16 21 05 14
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Fn 2020 05 13 16 21 05 12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Loading...

Leave a Comment