ក្តៅ! ករណីបើកភ្លើងនៅពេលថ្ងៃ ឬភ្លេចបិទភ្លើងនៅពេលថ្ងៃ គឺនគរបាលចរាចណ៍មិនមានការពិន័យនោះទេ

ភ្នំពេញ៖ មួយរយៈពេលនៃការរឹតបណ្តឹងច្បាប់ចរាចណ៍ផ្លូវគោករបស់នគរបាលចរាចណ៍ ធ្វើឲ្យមានពលរដ្ឋជាច្រើនសម្តែងនូវអារម្មណ៍ពេញចិត្ត និងមិនពេញចិត្តផងដែរ។ ពលរដ្ឋជាច្រើនក៏មានចម្ងល់ទាក់ទងទៅនឹងច្បាប់ចរាចណ៍ផ្លូវគោកថ្មីនេះ។

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ក្នុងវេទការស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក នៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា ទទក លោកឧត្ដមសេនីយ៍ត្រី ថី វិសាល ជាវាក្មិន បានធ្វើការបកស្រាយលើចំនុចនៃការបើកភ្លើងពេលថ្ងៃ ឱ្យមហាជនបានដឹងថា៖

“ធម្មតាយានយន្ដដែលនាំចូលពីបរទេស នៅបណ្ដាប្រទេសដែលអភិវឌ្ឍន៍ ឡានមួយទឹក ឬឡានជជុះ ភាគច្រើនយើងនាំចូលមកពីសហរដ្ឋអាមេរិក ហើយនៅសហរដ្ឋអាមេរិកច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ដែលភាសាអង់គ្លេសហៅថា (Day Light) ភ្លើងនេះបើកជាប់រហូតតែម្ដង បិទអត់បានទេ”។

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានសង្កត់ធ្ងន់ថា៖ ”ភ្លើងពេលថ្ងៃនេះ មិនមែនជាភ្លើងហ្វាទេ ហើយក៏មិនមែនជាភ្លើងកូតដែរ គឺភ្លើងពេលថ្ងៃ ហើយភ្លើងនេះដែរ បើកជាប់រហូត ដោយគ្មានកុងតាក់បិទទេ នៅតាមបណ្ដាប្រទេសអភិវឌ្ឍគឺតម្រូវឱ្យមាន ហើយគោលបំណងដើម្បីឱ្យបំពាក់ភ្លើងពេលថ្ងៃនេះ គឺដើម្បីធានាសុវត្ថិភាព ក្នុងការបើកបរ ដើម្បីមើលឃើញពីចម្ងាយ ដោយយើងអាចមើលឃើញ ដើម្បីឱ្យមានការប្រុងប្រយ័ត្ន”។

លោកបានបន្ថែមទៀតថា៖ “នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាព្រះរាជក្រឹត្យ នៃមាត្រាទី ៣៩ នេះ មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ ធ្វើការផាកពិន័យទៅលើការបើកភ្លើងពេលថ្ងៃនោះទេ។

ពាក់ព័ន្ធទៅនឹងការបើកភ្លើងនេះ ទោះបីយើងភ្លេចបិទភ្លើងកូតដែលយើងសល់ពីយប់ដ៏ដោយ មន្រ្ដីនគរបាលមិនពិន័យដែរ។ ហើយទោះបីភ្លើង (Day Light) ដែលជាភ្លើងបំពាក់មានស្រាប់មកពីនាយ ក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ”។

Loading...

Leave a Comment