កុំបារម្ភភ័យរឿងប៉ូលិសផាកខុស! ទូរស័ព្ទ​មក​លេខ ១១៧ មាន​មន្រ្តី​ចាំ​​ឆ្លើយ​តបសំនួរ​​ ២៤ ម៉ោង

ការដាក់ចេញវិធានការច្បាប់រឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយការផាកពិន័យខ្ពស់ជាងមុន ទោះបីនាំឱ្យមានភាពរកាំរកូសខ្លះរវាងមន្ត្រីនគរបាលចរាចរណ៍ និងម្ចាស់យានយន្តយ៉ាងណាក្តី តែវិធានការនេះបានរួមចំណែកជំរុញឱ្យម្ចាស់យានយន្តភ្ញាក់រលឹកចូលរួមក្នុងច្បាប់ចរាចរណ៍។

2 27
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែក៏មានប្រជាពលរដ្ឋមួយចំនួនសម្តែងការមិនពេញចិត្តនៅក្នុងករណីផាកពិន័យខ្លះ ថាមិនសមស្រប ​ឬមិនត្រូវនឹងច្បាប់ ​ហេតុនេះហើយពេលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់ពលរដ្ឋ ដែលមានចម្ងល់អំពីច្បាប់ចរាចរណ៍ ពិសេសការអនុវត្តន៍ការផាកពិន័យចំពោះការល្មើសច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មីនេះ។

95436967_2773529699440681_7763134807491477504_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការជាផ្លូវការលេខទូស័ព្ទទាន់ហេតុការណ៍ ១១៧ ដែលមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ការទូរស័ព្ទសាកសួរអំពីចម្ងល់នានា ពាក់ព័ន្ធច្បាប់ចរាចរណ៍ទៅលេខ ១១៧ គឺមិនមានការគិតប្រាក់ទេ សម្រាប់គ្រប់ប្រព័ន្ធទាំងអស់៕

1 31
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...

Leave a Comment