ច្បាស់ការមែនទែនហើយ! ​7Eleven ដែលជាប្រេនល្បីនៅប្រទេសថៃ ​បានចុះកុងត្រាបើកសាខាទី១ជាផ្លូវការនៅកម្ពុជា

7 Eleven គឺប្រេនម៉ាកយីហោហ្វ្រេនឆាយម៉ាត​ធំបំផុតមួយ​របស់ពិភពលោក ដោយគិតត្រឹមឆ្នាំ ២០១៩​ ប្រេននេះមានចំនួនហាង​របស់ខ្លួន​រហូតដល់ជិត៧មុឺនកន្លែង ទូទាំងពិភពលោក ​ជាយីហោហ្រ្វេនឆាយ​ដែលមានចំនួនសាខាច្រើនជាងគេបំផុត។ ហើយ​​ប្រទេស ៣​ ដែលមានបើកសាខា 7 eleven  ច្រើនបំផុតនោះ ​គឺប្រទេសជប៉ុន មានចំនួន 20,904 ហាង ប្រទេសថៃ ចំនួន 11,299​ហាង និង​កូរ៉េខាងត្បូង មានចំនួន 9,485 ហាង។

Img 0.25655700 1578053297
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហើយ ​7Eleven  ក៏ធ្លាប់បានប្រកាសថាក្នុងឆ្នាំ  ២០២០ នេះ ​ម៉ាកយីហោនេះនឹងពង្រីកសាខាថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ​និងឡាវ ដោយប្រទេសកម្ពុជាយើងអាចនឹងបើកហាងដំបូងជាផ្លូវការដើមឆ្នាំ ២០២០ នេះ។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ​ព័ត៌មានច្បាស់ការបានឱ្យដឹងថា  ម៉ាកយីហោល្បី 7Eleven  បានចុះកុងត្រាជាមួយក្រុមហ៊ុន Cp all (Cambodia) Co., LTD  ដែលជាភាគីខាងប្រទេសកម្ពុជាជាផ្លូវការហើយនៅថ្ងៃទី ​5 ​ខែឧសភា ​ឆ្នាំ  ២០២០ ​នេះដោយជាកុងត្រាមានរយៈពេលដល់ទោ ​៣០ឆ្នាំ ​ហើយគម្រោងអាចនឹងធ្វើកុងត្រាជាបន្តបន្ទាបទៀត។

CPALL
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គយរឱ្យដឹងផងដែរថា ក្រុមហ៊ុន Cp all (Cambodia) Co., LTD  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយដែលត្រូវបានបង្កើតឡើងក្រោមច្បាប់កម្ពុជាដើម្បីដំណើរការហាង 7-Eleven ក្រោមកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មនៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីដំបូងចំនួន ៥,០០០ ដុល្លារ៕

ប្រភព៖  BusinessToday

Loading...

Leave a Comment