មួយទៀតហើយ! ​បង្ហោះព័ត៌មានពន្លើសខុសការពិតរឿងប៉ូលិសដកម៉ូតូទុកដេកនៅកន្លែងប៉ូលិសមួយយប់ ទីបំផុតការិយាល័យចរាចរណ៍សៀមរាប បានចាត់វិធានការតាមផ្លូវច្បាប់

កាលពីថ្ងៃទី ​៣ ​ខែឧសភា ឆ្នាំ ​២០២០  ​បុរសម្នាក់ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​​ធ្វើការឃាត់ម៉ូតូទុកដើម្បីធ្វើការផាកពីនិ័យព្រោះតែល្មើសច្បាប់មិនពាក់មួកសុវត្ថិភាព។ តែក្រោយពីបានចេញពីការិយាល័យចរាចរណ៍ខេត្តសៀមរាបហើយបុរសរូបនេះបែរជាបង្ហោះសារចោទប្រកាន់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​​ខុសពីការពិតទៅវិញ។

95962702_2632862330373397_1110555513407406080_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលនេះផងដែរ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញមុខមកបកស្រាយការពិតដោយមានភសត្តុតាង ​ថែមទាំងគ្រោងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីបង្ហោះមូលបង្កាត់បង្ខូចសមត្ថកិច្ចទៀតផង។

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ការិយាល័យ ចរាចរណ៍សៀមរាប បានឱ្យដឹងថា៖ « ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមអនុញ្ញាតជំរាបជូនដល់សាធារណៈជន និងម្ចាស់បណ្តាញទំនាក់សង្គម(facebook)ឈ្មោះChea Seangkhun ជ្រាបថាៈ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ២០.១៥នាទី យើងបានឃាត់ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ពណ៌ខ្មៅ ផ្លាកលេខ 1B 8438ព្រះសីហនុ បើកពីទិសខាងត្បូងទៅទិសខាងជើង ដោយមិនប្រើប្រាស់មួកសុវត្ថិភាព ត្រុងចំណុចខាងជើងសណ្ឋាគារ សេនជូរី ១០០ម៉ែត្រ ពេលនោះក្រុមការងារបានឃាត់ម៉ូតូដើម្បីធ្វើការពិន័យ ពេលគាត់ទៅជួបអ្នកសរសេរប័ណត្រួតពិនិត្យគាត់ថាគ្មានលុយបង់ផាកពិន័យទេ ក្រោយពីចប់ត្រួតពិនិត្យយើងក៏បានដឹកម៉ូតូគាត់យកមកស្នាក់ការចរាចរណ៍ដើម្បីរក្សាទុក។

នៅម៉ោង ២១.៤៥នាទីយប់ គាត់បានខលទៅក្រុមគ្រួសារគាត់អោយយកប្រាក់មកបង់ពិន័យ និងយកមួកមកផង។ យើងសូមបង្ហាញឯកសារបង្កាន់ដៃពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលេខ ០១៣៣៧៥៥ និងបង្កាន់ដៃបង់ប្រាក់ពិន័យលេខ ០៧០-២-០២-០០០៣២០៤០ ចំនួនទឺកប្រាក់ ៦០.០០០(ប្រាំមួយម៉ឺន)រៀល តាមអនុក្រឹត្យលេខ ៣៩មាត្រា ៦ថ្មី ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ ក្រោយពីទទួលប្រាក់ពិន័យនោះរួចរាល់ហើយ Chea Seangkhun បានចេញដំណើរទៅបាត់ទៅ មិនបានស្នាក់នៅមួយយប់ដូចការបង្ហោះក្នុង ហ្វេសបុកនោះទេ។ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់បង្ហោះហ្វេសបុក ដែលបានបង្ហោះមូលបង្កាត់បង្ខូចសមត្ថកិច្ច។ សូមអរគុណ »៕

Fhk
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
95474654_2632862190373411_750036997963251712_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
95605714_2632862233706740_7705905094121750528_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...

Leave a Comment