ហេតុអ្វី​ការ​ស្រលាញ់​និងការឲ្យ​តម្លៃ​ខ្លួន​ឯង​ជា​រឿង​ចាំ​បាច់​​សម្រាប់​មនុស្សយើង​គ្រប់ៗ​គ្នា?

តាមពិតទៅព្រោះ​នៅ​ទី​បំផុត មានតែ​ខ្លួន​យើង​នេះ​ហើយ ដែល​អាច​យល់​ច្បាស់ថា ចេះ​លើក​ទឹក​ចិត្ត​ អត់​ឱន​ និង​មិន​បោះបង់​ខ្លួន​​ឯង​ចោលនោះទេ ការឲ្យតម្លៃខ្លួនឯងធ្វើឲ្យមានទំនួលខុសត្រូវ​។

នៅ​ពេលដែលយើងកើត​មាន​អារម្មណ៍​មិន​ល្អ ចូលកុំ​ឃុំ​ខ្លួន​ឯង​នៅតែ​មួយ​កន្លែងអោយសោះ៖

ត្រូវ​ចេញ​​ទៅ​ក្រៅ​ដើម្បីស្រូប​យក​​ខ្យល់​អាកាស​បរិសុទ្ធនិងគយគន់​ទេសភាព​ធម្មជាតិ នោះយើង​បាន​ដឹង​ថា​តាម​ការ​ពិត​ ពិភពលោក​ពិត​ជា​ស្រស់​ស្អាត​ និង​មាន​រឿង​រ៉ាវ​ជា​ច្រើន​​ដែល​យើងពុំ​ទាន់​បាន​ដឹងនៅឡើយ​។

Hugging Heart Hands Holding Arm Embrace Love Yourself Child Hope Cardiology Gift Romance Relationship Vector Isolated Concept 146695945
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ត្រូវដឹងថាមាន​ឱកាស​​ល្អ​ៗ​ច្រើន​ណាស់​កំពុង​តែ​រង់​ចាំ​យើង គ្រាន់​តែ​ពេល​ខ្លះ​យើងមិន​ទាន់​ដើរ​ដល់​ចំណុចទាំងនោះ​ប៉ុណ្ណោះ​។

ត្រូវដឹងថាជីវិត​ខ្លី​ណាស់ កុំ​រវល់​តែ​កើត​ទុក្ខ​ឥតល្ហែល ត្រូវ​​រៀន​រស់​ដោយសេចក្តី​​សប្បាយ​រីករាយ។

I Love Me
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កុំ​ខ្វល់​ពី​មនុស្ស​ដែល​ចូល​ចិត្ត​ទើស ឬ​មិន​ស្រលាញ់យើង សំខាន់​យើង​​ស្រលាញ់​ខ្លួន​ឯង​គ្មាន​ថ្ងៃ​ផ្លាស់​ប្តូរ។

កុំ​ព្យាយាម​ពន្យល់​ឬ​ទាម​ទារ​ឲ្យ​មនុស្ស​គ្រប់​គ្នា​យល់​ពីយើងអី តែ​គួរ​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​វិញ​ជាការប្រសើរ​ជាង​។

បើ​មាន​នរណា​ធ្លាប់​ធ្វើ​ឲ្យ​ឈឺចាប់ ព្យាយាម​ព្យាបាល​របួស​ឲ្យ​ទាន់​ពេល​វេលា​ កុំ​ទុក​វាយូរ​ពេកនាំឲ្យរាំរ៉ៃ។

Shutterstock_1174621573 E1570913118271
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទោះ​គ្មាន​នរណាម្នាក់​​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ ក៏​គួរ​តែ​បន្ត​ភាព​​រឹង​មាំ និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​គ្រប់​កាលៈទេសៈ។

ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯងជានិច្ច ទោះ​មាន​គេ​ខំ​ប្រឹង​​រារាំង​បំបាក់​ទឹក​ចិត្ត​ក៏​ដោយត្រូវជឿថាខ្លួនយើងធ្វើបាន​។

បើ​ជួប​ស្នេហា​ធ្វើ​ឲ្យ​អ្នក​គ្រាំគ្រានោះ គួរ​ដក​ថយ​ឲ្យ​ទាន់​ពេល ទើប​គ្មាន​វិប្បដិសារី​ក្នុងជីវិតគូ។​

រឿងហេតុទាំងអស់នៅ​ទី​បញ្ចប់​ គឺមាន​តែ​ខ្លួន​យើងទេ ដែល​អាច​នៅ​ជាមួយ​រូប​កាយរបស់យើង​មួយ​នេះ​ពេញ​មួយ​ជីវិត ដូចនេះចូរ​មើល​​ថែរក្សាផ្លូវកាយ ផ្លូវចិត្ត ហើយចេះស្រលាញ់ ឲ្យ​តម្លៃ​ខ្លួន​ឯង​ជា​រៀង​ដរាបទើបជីវិតយើងមួយនេះមានសេចក្តីសុខ​៕

Read 5050261_960_720
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រែសម្រួលពីគេហទំព័របរទេសដោយ ក្នុងស្រុក

Loading...

Leave a Comment