Ranjith Premasiri Madalana ទាហានលប​បាញ់​ស្រីលង្កាផ្ដាច់​ជីវិត​ក្រុមឧទ្ទាមខ្លាតាមិល ២១៧​នាក់

អាច​និយាយ​បាន​ថា​គាត់​ជា​វីរបុរស​ក្នុង​សង្គ្រាម​ស៊ីវិល​ម្នាក់​របស់​ស្រីលង្កា។ សម្រាប់​គាត់​គ្មាន​ព័ត៌មាន​ច្រើន​នោះ​ទេ​ដែល​យើង​បាន​ដឹង​ ប៉ុន្តែវីរភាពរបស់​គាត់​ត្រូវ​បាន​ប្រជានជនស្រីលង្កា​និង​ពិភពលោកទទួល​ស្គាល់​ដោយ​បាន​ផ្ដាច់​ជីវិតក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE) ដល់​ទៅ​២១៧​នាក់​ ក្នុង​នាម​ជា​ទាហានលប​បាញ់ (Sniper)។

D6Rzg6KUIAAt_6A
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយ​មកប្រហែល​នៅ​ឆ្នាំ២០០៩​គាត់​ត្រូវ​បាន​ទាហាន Sniper របស់ក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិលបាញ់​ស្លាប់មុន​២០​ថ្ងៃ​ដែលទាហានរដ្ឋាភិបាលស្រីលង្កាបានទទួល​ជោគជ័យ​ទាំង​ស្រុង​លើក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE)។ មុន​និយាយ​អំពី​ប្រវត្តិទាហាន​ម្នាក់​នេះ​យើង​សូម​សង្ខេបប្រវត្តិសង្គ្រាមស៊ីវិលសិន។

Eelam War គឺជាឈ្មោះដែលត្រូវបានផ្តល់ឱ្យដំណាក់កាលជាច្រើននៃជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាលនៃប្រទេសស្រីលង្កានិង ក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE) ។ សង្គ្រាម​នេះ​ចាប់​ផ្ដើម​តាង​ពី​ឆ្នាំ​១៩៨៣​ហើយ​បញ្ចប់​នៅ​ឆ្នាំ​២០០៩ថ្មី​២​នេះ​ទេ ​ខណៈ​ជម្លោះប្រដាប់​អាវុធ​នេះត្រូវ​បាន​គេ​ដឹង​ថា​គឺ​ជា​សង្គ្រាមស៊ីវិល​ដែល​មាន​ដំណាក់កាលយូរ​ជាង​គេ​នៅ​អាស៊ីផង​ដែរ។

Nero
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Ranjith Premasiri Madalana  ឬ​ឈ្មោះក្រៅ “Nero” គឺ​ជា​ទាហានស្រីលង្កាដ៏​លេច​ធ្លោ​ម្នាក់​ដែលបាន​ផ្ដាច់​ជីវិត​ក្រុម​ឧទ្ទាម​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE) ដល់​ទៅ​២១៧​នាក់​ហើយ​នៅ​ថ្ងៃ​ទី២៨ខែ​មេសាឆ្នាំ២០០៩ គាត់​ត្រូវ​បាន​គេ​សម្លាប់​ដោយ​កាំភ្លើងលប​បាញ់​វិញ។

ក្នុង​ដំណាក់កាលដែល​ជម្លោះរវាង​ទាហាន​រដ្ឋាភិបាលស្រីលង្កា​និង​ក្រុម​ ​ឧទ្ទាម​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE) ស្ថិត​ក្នុង​ដំណាក់កាលក្ដៅ​គគុកមួយ​ Ranjith  បានចូល​ធ្វើ​ទាហានក្នុង​កងទ័ពស្ម័គ្រចិត្តរបស់​រដ្ឋាភិបាលក្នុង​ឆ្នាំ១៩៩១​ក្នុង​វ័យ​២២ឆ្នាំ។ បន្ទាប់​មក​គាត់​បាន​ទៅហ្វឹកហាត់​នៅ​ជំរំ​Diyathalawa ហើយ​ក៏​ចូល​ទៅ​រួម​ក្រុម​ក្នុង​កងវរសេនាតូចទី ៥ នៃកងវរសេនាធំ Gajaba ។​នៅ​ទី​នោះ​គាត់​បាន​ហ្វឹកហាត់​បាញ់​កាំភ្លើង Sniper ហើយ​នៅ​ឆ្នាំ​២០០០​គាត់​បាន​ចូល​ក្នុង​កងទ័ពលប​បាញ់។

Sri Lanka Army Soldiers Take Up Position
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេល​ចូល​សមរភូមិ​គាត់​ត្រូវ​ របួស​២ ទៅ​៣​ដង​ហើយ​រួច​ពី​សេច​ក្ដី​ស្លាប់ជា​ច្រើន​លើក។ មេបញ្ជាការ​បាន​ឲ្យ​គាត់​សម្រាកដែរ​ ប៉ុន្តែ​គាត់​មិនព្រម​ហើយ​បន្ត​ចូល​សមរភូមិ។​ថ្ងៃ​ទី២៨​ខែ​មេសាឆ្នាំ២០០៩ មាន របស់​ទាហាន​ឧទ្ទាម​ខ្លាតាមិលម្នាក់បាន​បន្លំខ្លួន​ជាមួយចំណោម​ជនភៀសខ្លួនតាមិល​ដែលបាន​ភៀសខ្លួន​ទៅ​កាន់​តំបន់​កាន់​កាប់​ដោយ​រដ្ឋាភិបាល​នៅ Puthumathalan។ ខណៈ​ពេល​ដែល​លោក​កំពុង​ស្វែងរកជនបង្កប់​នោះ​គាត់​ត្រូវ​បាន​ទាហានលបបាញ់ ខ្លាតាមិល​សម្លាប់​ដោយ​កាំភ្លើង Sniper ក្នុង​គ្រា​នោះ​ទៅ។

97df0f836cc2f1070aafc1ef977f4617
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សង្គ្រាមស៊ីវិលស្រីលង្កាបានបញ្ចប់នៅថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០០៩ ត្រឹមតែ ២០ ថ្ងៃបន្ទាប់ពីការស្លាប់របស់ម Premasiri ។ មុនពេលមរណភាពរបស់គាត់ គាត់បានបម្រើទ័ព ១៨ ឆ្នាំនៅក្នុងជួរកងទ័ពថ្មើជើងស្រីលង្កា ហើយ៩ ឆ្នាំចុង​ក្រោយគាត់​ធ្វើ​ជាទាហានលបបាញ់ដោយ​ផ្ដាច់​ជីវិត២១៧ នាក់។ កាសែត Andian Times បាន​ចាត់​ចំណាត់​ថ្នាក់​គាត់​ជាកំពូល​ទាហាន​លប​បាញ់​ដ៏​អស្ចារ្យក្នុង​ពិភពលោក​ទាំង​១៤​នាក់​ហើយ​លោក​ជាប់​ចំណាត់​ថ្នាក់​លេខ​៥៕

Loading...

Leave a Comment