ត្រូវតែមើលឲ្យមែនទែន មុននិងជួលផ្ទះ! បើ​ឃើញ​សញ្ញា​ចម្លែក​ទាំង​ ៧នេះ ត្រូវតែរត់ព្រោះថាមាន…

ដោយសារតែកំណើនប្រជាជនច្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ យើងឃើញមានការសាងសង់ បុរី និងផ្ទះ ជាច្រើនផងដែរ ។ តែដោយសារតែ ថវិកាមានកំណត់ បូករួននឹងតម្លៃអចលនទ្រព្យឡើងថ្លៃ មានមនុស្សជាច្រើនចាំបាច់ត្រូវជួលផ្ទះ ដើម្បីស្នាក់នៅ ។ លោកអ្នកគួគប្បីចាប់អារម្មណ៏រឿងទាំងប៉ុន្មានចំនុចនេះ ដើម្បីកុំឲ្យមានបញ្ហា នាំស៊យដល់ខ្លួន មុននិងជួលផ្ទះ ។

១. ជៀសវាងបន្ទប់ដែលគ្មានបង្អួច

ទោះបន្ទប់តូចយ៉ាងណាក៏ដោយ បើគ្មានបង្អួចទេមិចអាចបញ្ចេញបញ្ចូលចំហាយអាក្រក់បានឡើយ ធ្វើឲ្យអ្នកជួលពិបាកដកដង្ហើម ។

២. មានកញ្ចក់៨ទិស ឫមានបិទយ័នពេញផ្ទះ

ផ្ទះជួលដែលមានកញ្ចក់៨ទិស ឫមានបិទយ័នពេញផ្ទះ សុទ្ធតែមានបញ្ហាទើបធ្វើអោ្យម្ចាស់ផ្ទះធ្វើបែបនេះ ។ ដាច់ខាតមិនគួរជួលឡើយប្រសិនបើឃើញដូចនេះ ។ ក្រៅពីនេះ មុនជួលក៏គួរសួរអ្នកជិតខាងថា ផ្ទះនិងធ្លាប់មានបញ្ហាអ្វីពីមុនឫអត់ ព្រោះការពារប្រសើរជាងព្យាបាល ។

៣.​ បន្ទប់ទឹក ឫបង្គន់ទល់មុខផ្លូវចេញចូល

បន្ទប់ទឹក ឫបង្គន់ទល់មុខផ្លូវចេញចូលបើដើរចូលផ្ទះ ហើយឃើញបន្ទប់ទឹកនៅទល់មុខផ្លូវដើរ ត្រូវកុំជួលផ្ទះបែបនេះ ព្រោះផ្ទះប្រភេទនេះនឹងធ្វើអោយអ្នកមានបញ្ហា ។

៤. ផ្ទះជិតវាលកប់ខ្មោច ឫចេតិយ

ផ្ទះ​ដែល​នៅ​ជិត​តំបន់​ឥទ្ធិពល​អាក្រក់​ដូច​ជា​មន្ទីរពេទ្យ វិហារ គុក ជាពិសេសគឺវាលកប់ខ្មោច គឺមិនល្អឡើយសម្រាប់អ្នកនៅ ព្រោះនឹងប៉ះពាល់ដល់សតិអារម្មណ៏ ធ្វើឲ្យចិត្តយើងមិនស្ងប់ ។

៥. ផ្ទះដែលមានរូបរាងមិនប្រក្រតី

បើរើសផ្ទះជួល ឫរើសផ្ទះដែលមានរាងមិនច្បាស់លាស់ដូចជាជ្រុង ចតុកោណកែងជាដើម ។ ជៀសវាងជួលផ្ទះកញ្ជក ឫវៀច ព្រោផ្ទះបែបនេះនឹងប៉ះពាល់ដល់ការងាររបស់អ្នកនៅ ។

៦.​ ជៀសវាងជួលផ្ទះដែលគេទុកចោលយូរ

អាចត្រូវមានអរូបិយនៅ ឫយកធ្វើជាផ្ទះខ្លួនរបស់គេ ។ បើចូលនៅត្រូវសែនបន់ស្រន់សុំចូលនៅ កុំអោ្យមករំខានកន្លែងដែលគេធ្លាប់នៅ ។

៧.​ ផ្ទះចំផ្លូវបំបែកជាបី

ផ្ទះបែបនេះត្រូវគេវាយតម្លៃថានឹងធ្វើអោ្យលាភចេញពីផ្ទះអស់ ហើយធ្វើអោ្យអ្នកស្នាក់នៅមិនស្រួលខ្លួន ឥទ្ធិពលអាក្រក់បុកចូលពេញផ្ទះ ។ តែ​បើ​អស់​ជម្រើស ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​ដូច​នេះ អាច​បញ្ជៀស​បាន​ខ្លះ​ដោយ​ដាក់​កណ្ដឹង​ខ្យល់​នៅ​កណ្ដាល​បន្ទប់​ទទួល​ភ្ញៀវ​ឲ្យ​ជួយ​ស្រូប​ចំណាយ​អាក្រក់​ខ្លះ ៕

Loading...

Leave a Comment