សាហាវព្រៃផ្សៃណាស់!! ធ្វើទារុណកម្មសង្សារខ្លួនឯងទាំងវាយទាំងទះនិងធាក់ដែលពិសេសនោះគឺ..(មានវីឌីអូ)

ថៃ៖នារីម្នាក់ត្រូវបានសង្សាររបស់ខ្លួនធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងបានliveវីដេអូតាមរយៈបណ្តាញសង្គមFacebookត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួន។បើយោងតាមប្រភពពីសារព័ត៌មានបានឲ្យដឹងថាការប្រើអំពើហឹង្សានេះបានកើតឡើងនៅអគារខុនដូមួយស្ថិតនៅក្នុងតំបន់ផ្លូវ Nawamin ក្រុងបាំងកកប្រទេសថៃ។នារីរងគ្រោះមានអាយុ២១ឆ្នាំចំណែកមិត្តប្រុសរបស់នាងនោះមានឈ្មោះថា Chaichana Sirichart អាយុ២៥ឆ្នាំ។នៅក្នុងវីដេអូនោះគេបានឃើញបុរសជាមិត្តប្រុសនោះវាយដុំទះកំភ្លៀងមិត្តស្រីរបស់គាត់ខណៈដែលនាងមានឈាមពេញមុខហើយបុរសជាមិត្តប្រុសនោះបាននិយាយទៀតថា“នេះគឺជាការបញ្ចប់ការឈឺចាប់របស់ខ្ញុំដែលបានកើតឡើងអស់រយៈពេល៤ខែមកនេះ”។“អ្នកដឹងហើយមែនទេថាខ្ញុំជាមនុស្សដូចម្តេចនោះ”។ភ្លាមនោះផងដែរប៉ូលីសបានធ្វើអន្តរាគមន៍ឃាត់ខ្លួនបុរសនោះដើម្បីនាំមកសួរចម្លើយ៕

 

 

Loading...

Leave a Comment