ខ្លោចចិត្តណាស់!! «ពេជ្រ សូលីកា ថ្ងូរថា គ្មានអ្នកចង់ធ្វើកូនកម្លោះ» ព្រោះតែ…

ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយថាពេជ្រ សូលីកា តារាចម្រៀងស្រីល្បីមានប្រជាប្រិយភាពខ្លាំងទាំងការសម្ដែង និងជាអ្នកច្រើងចម្រៀងក្នុងទ្រនំថ្មី នៃផលិតកម្មហង្សមាស រួមតារាប្រុសរូបសង្ហាលោក នីកូដែលមួយរយៈពេលនេះហាក់មមាញឹកខ្លាំងជាមួយការថតបង្ហាញម៉ូតសម្លៀកបំពាក់កូនក្រមុំ ក្នុងឈុត បុរាណខ្មែរស្ទើរតែរកពេលសម្រាកនិងបាយទឹកគ្មាន។ យ៉ាងណាមិញ រូបភាពស្អាតៗហាក់ដូចខ្លួនបានក្លាយជាកូនក្រមុំក្នុងក្ដីស្រម៉ៃនោះតារាស្រីដៃគូលោក នី កូ រូបនេះបែរបង្ហាញសារចាប់អារម្មណ៍មួយលើបណ្ដាញសង្គមខ្លួនថា«កូនក្រមុំដែលគ្មានកូនកំលោះ»។ លើសពីនេះ សារខ្លីបង្កប់ន័យជ្រៅដល់បេះដូងអ្នកគាំទ្រព្រោះកន្លងមកតែងឃើញសូលីកា និងនីកូបានបង្ហាញភាពផ្អែមល្ហែមទាំងក្នុងនិងក្រៅឆាកក៏ពោលសួរថា «ចុះបង នីកូនៅឯណា?»ឯអ្នកគាំទ្រប្រុសៗខ្លះទៀតក៏ពោលថា«បងស្ម័គ្រធ្វើជាកូនកម្លោះ»។

គួរបញ្ជាក់ផងដែរថាមួយរយៈពេលចុងក្រោយនេះ ប្រិយមិត្តសង្កេតឃើញថានាងមានភាពមមាញឹកខ្លាំងណាស់ជាមួយជំនួញផ្ទាល់ខ្លួន តែទោះបីជារវល់យ៉ាងណា ក៏ដោយក៏ តារារូបស្រស់ម្នាក់នេះ នៅតែអាចរកពេលវេលាសម្រាប់ខ្លួនឯងទៅលំហែកាយបានដែរ នេះបើតាមការបង្ហោះរូបភាពជាញឹកញាប់របស់នាងនៅក្នុង បណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លងទៅ។ តើប្រិយមិត្តយល់យ៉ាងណាដែរ? កុំឲ្យខាតពេលយូរតោះទៅទស្សនារូបភាពនៅខាងក្រោម៖

 

 

 

 

 

 

 

 

 

 

 

 

 

 

Loading...

Leave a Comment