ដឹងការពិតហើយ ថាហេតុអ្វីបានជានារីដ៏ស្រស់ស្អាតម្នាក់នេះជ្រើសរើសបុរសមុខអាក្រក់នេះធ្វើជាគូអនាគតនោះ

មានភ្ញាក់ផ្អើលពេញហ្វេសប៊ុក ជាមួយនឹងរឿងមួយក្នុងពេលថ្មីៗនេះ ហើយរឿងនោះគឺបានធ្វើឲ្យកក្រើកបណ្ដាញសង្គមតែម្ដងជាពិសេស ហ្វេសប៊ុក ដោយនារីរូបស្រស់ស្អាតម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហោះរូបជាមួយនឹងគូរស្នេហ៏របស់នាងយ៉ាងបើកចំហរតែម្តងដោយមិនខ្លាចមានមតិរិះគន់ពីអ្នកណាទាំងអស់ ហើយបានសរសេរថា បុរសម្នាក់នេះ បើទោះបីគាត់ជាមិនស្អាត មិនសង្ហារ មិនមានដូចគេក៏ពិតមែន តែគាត់ជាមនុស្សម្នាក់ដែលតែងតែនៅក្បែរខ្ញុំជានិច្ចពេលដែលខ្ញុំលំបាក ហត់នឿយគ្រប់បែបយ៉ាង។

 

ហើយគូស្នេហ៍របស់នាង គាត់គឺជាបុរសម្នាក់ដែលតែងតែធ្វើអោយខ្ញុំសប្បាយចិត្ត អស់ក្តីកង្វល់ គ្មានការកើតទុក្ខ ពេលខ្លះខ្ញុំដូចជាធ្វើបាបគាត់ពេកហើយដោយមានសម្តីអាក្រក់ថាអោយគាត់យ៉ាងណាក៏ដោយ ក៏គាត់នៅតែស្រឡាញ់ខ្ញុំ នៅក្បែរខ្ញុំមិនដូចប្រុសផ្សេងទេ ស្អាតតែសំបកក្រៅ មានលុយតែចរិតអន់ សាវ៉ា មិនប្រៀបបាននឹងចរិតនឹងភាពស្មោះត្រង់គាត់បន្តិចឡើយ។

អស់រយៈពេល៥ឆ្នាំទៅហើយដែលគាត់នៅក្បែររូបខ្ញុំថែរក្សារូបខ្ញុំ គាត់មិនដែលធ្វើអោយខ្ញុំពិបាកចិត្តឡើយ ពេលខ្ញុំជួបរឿងពិបាកចិត្ត គាត់តែងតែលួងលោមអោយខ្ញុំកម្លាំងចិត្ត អោយខ្ញុំសប្បាយចិត្តឡើងវិញ គាត់យល់ពីអារម្មណ៏ខ្ញុំទាំងអស់នេះហើយជាហេតុផលដែលធ្វើអោយខ្ញុំស្រឡាញ់គាត់ ទោះបីជាគាត់មិនសង្ហារ ក្រ មិនមានដូចគេ តែចង់ប្រាប់ថាបុរសម្នាក់នេះពិតជាសំខាន់សម្រាប់ខ្ញុំជាទីបំផុត នេះជាស្នេហ៏ពិតប្រាកដែលគាត់មានចំពោះខ្ញុំ ហើយខ្ញុំនឹងសន្យាថានឹងរៀបការជាមួយគាត់ ព្រមទាំងរស់នៅជាមួយគ្នាអស់មួយជីវិត ហើយខ្ញុំនឹងធ្វើឲ្យអ្នកដ៏ទៃដែលមើលងាយបុរសរូបអាក្រក់ទាំងអស់ដែរថា គេអាក្រក់តែមុខមាត់ តែចិត្តរបស់គេបរិសុទ្ធណាស់។

បន្ទាប់បានផុសរូបអមជាមួយនឹងសារទាំងនេះបានធ្វើអោយអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៏នឹងចែករំលែកតៗគ្នាជាច្រើន ដែលសរសេើរនូវគូរស្នេហ៏មួយនេះ ដែលបានស្រឡាញ់គ្នាមិនគិតពី រូបសម្បត្តិមានរក្រឡើយ នេះហើយជាស្នេហ័ពិត សុភមង្គលពិតប្រាកដ ហើយអ្នកខ្លះក៏ជូនពរអោយពួកគេទាំង២នាក់ស្រឡាញ់គ្នារៀងរហូតផងដែរ ការស្រលាញ់មិនស្ថិតនៅលើសម្រស់នោះទេ គឺសំខាន់លើបេះដូង៕

Loading...

Leave a Comment