ព្រះអើយ!! ទិញទូខោអាវបុរាណតម្លៃ១០០ដុល្លា ដឹកមកតាមផ្លូវលឺសម្លេងកុកៗ ស្រាប់បើកមកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែ

បុរសអាមេរិកម្នាក់ឈ្មោះអាយមី បានទិញទូលជជុសនៅកន្លែងលក់គ្រឿងជជុសមួយកន្លែង ហើយប្រវត្តិទូរដាក់ខោអាវមួយនេះមានតម្លៃ១០០ដុល្លា និងមានប្រវត្តិជិត១២៥ឆ្នាំមកហើយ ហើយនេះប្រហែលជាមូលហេតុដែលគាត់សម្រេចចិត្តទិញទូរនេះ ព្រោះគាត់ជាមនុស្សម្នាក់ដែលស្រលាញ់របស់បុរាណ ជាងសម័យ។ លុះក្រោយមកពេលដែលគាត់ហៅមិត្តភ័ក្រគាត់អោយមកជួយដឹកទូរនេះយកមកផ្ទះ ស្រាប់តែលឺសម្លេងកុកៗ ហាក់មានរបស់អ្វីនៅក្នុងទូរនេះ ដោយមិនអស់ចិត្តគាត់ក៏បានឈប់ឡានមកពិនិត្យរបស់ក្នុងទូរនេះ ស្រាប់តែប្រទះឃើញរបស់មានតម្លៃជាច្រើនប្រភេទ។

បើតាមប្រភពបានបន្តថា ក្នុងទូរនេះហាក់មានរន្ធអាថ៏កំបាំង ប៉ុន្តែក្រៅពីបើកមើលក៏ប្រទះឃើញ ត្បូង ពេជ្រ លុយ មាស និងមានរបស់មានតម្លៃជាច្រើនប្រភេទទៀត។ ហើយបើសិនជាទូទាត់តម្លៃវិញប្រហែលរ៉ាប់ម៉ឺនដុល្លា ដែលធ្វើអោយគេនឹកស្មានមិនដល់នោះគឺគាត់សុខចិត្តប្រគល់របស់នេះអោយទៅម្ចាស់ដើមវិញ។ ក្រោយពីតាមដានដឹងច្បាស់ថាម្ចាស់ដើមនៅទីណាហើយ គាត់ក៏យកវាទៅអោយម្ចាស់ដើម ហើយម្ចាស់ដើមក៏បាននិយាយមកគាត់ថា ទូរនេះគឺជារបស់ដូនតារបស់គាត់ ហើយគាត់ក៏មិនដែលចាប់អារម្មណ៏ និងពិនិត្យមើលថាក្នុងនោះមានអីដែរ។ តែអ្វីដែលនឹកស្មានមិនដល់ ហេតុអ្វីក៏លោកសម្រេចចិត្តយកវាមកអោយខ្ញុំទៅវិញ? ពេលនោះលោក អាយមី ប្រាប់ម្ចាស់ទូរថា ទោះវាមានតម្លៃកាត់ថ្លៃមិនបាន ប៉ុន្តែវាមិនមែនជារបស់ខ្ញុំទេ ហេតុនេះវាមិនត្រូវបានមកខ្ញុំ។ តែចុងក្រោយម្ចាស់ដើមទូរ បានប្រគល់របស់ក្នុងទុរពាក់កណ្តាលជូនគាត់ ព្រោះគាត់ជាមនុស្សស្មោះត្រង់ដែលសាកសមគួរទទួល។

Loading...

Leave a Comment