សូមប្រយ័ត្ន! បើឃើញពស់ពន្លឺព្រះអាទិត្យ ហាមវាយ ហាមសម្លាប់ ព្រោះអាចធ្វើឲ្យយើងមានរឿងនឹកស្មានមិនដល់ (មានវីដេអូ)

វារឿងជាធម្មតារបស់មនុស្សទូទៅស្រាប់ហើយ ដែលពេលឃើញពស់លូនមកចូលបរិវេណផ្ទះយើង តែងតែវាយរហូតដល់ពស់បាត់បង់ជីវិត ព្រោះខ្លាចពស់ចឹកមនុស្សដែលនៅក្នុងផ្ទះ ។

ទោះជាយ៉ាងណាប្រសិនបើមានពស់ដែលមានក្រឡាចាំងពន្លឺដូចឥន្ធនូ ហើយមានក្បាលដូចជាអន្ទង់ ហាមវាយ ហាមសម្លាប់ជាដាច់ខាត !ពស់ដែលមានលក្ខណៈដូចខាងលើ ដែលខ្មែរយើងនិយមហៅថាជាពស់ប្រេង ខ្លះទៀតហៅថាពស់ពន្លឺព្រះអាទិត្យ យើងធ្លាប់ឮគេនិយាយថាពស់នេះបើចិកមនុស្សហើយអាចធ្វើឲ្យមនុស្សស្លាប់ភ្លាមៗ តែវាគ្រាន់តែឮតៗគ្នាតែប៉ុណ្ណោះ ! ។

 

ជាការពិតពស់ប្រភេទនេះគឺជាពស់ដែលស្លូត គ្មានពិស មិនចូលចិត្តខាំនោះទេ ទោះបីយើងដេញយ៉ាងណាក៏ពស់ប្រភេទនេះមិនតបតយើងឡើយ។

ពស់ប្រេងឬពស់ពន្លឺព្រះអាទិត្យអាចប្រយុទ្ធឈ្នះជាមួយពស់ដែលមានពិសនិងសត្វចង្រៃបានច្រើនប្រភេទដូចជា ពស់វែកដំបូក ពស់ខៀវ ពស់ថ្លាន់ និងពស់និងសត្វកាចសាហាវផ្សេងៗទៀតបានទៀតផង។ដូច្នេះហើយបើឃើញពស់ប្រភេទនេះ សូមកុំសម្លាប់វាឲ្យសោះ ព្រោះវាជួយការពារយើងបានផងដែរ។

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

Loading...

Leave a Comment