ញាក់សាច់ម៉ង!! ក្រសួងការពារជាតិកោះតៃវ៉ាន់ ចាត់វិធាន បន្ទាប់ពីបែកធ្លាយរូបភាពស៊ិចស៊ីជាមួយឈុតទាហាន របស់នារីម្នាក់

(តៃវ៉ាន់)៖ នារីម្នាក់ កំពុងស្ថិតនៅក្រោមការចាត់វិធានការពីក្រសួងការពារជាតិប្រចាំកោះតៃវ៉ាន់ បន្ទាប់ពីរូបភាពស៊ិចស៊ីជាមួយឈុតទាហាន ដែលមើលទៅហួសពីធាតុពិតរបស់នាង ត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម។

រូបភាពមិនប្រក្រតីទាំងនោះ ត្រូវបានបង្ហោះចូលទៅក្នុងទំព័រហ្វេសប៊ុករបស់តារានិយមតែងខ្លួនប្លែកៗមួយរូបឈ្មោះថា Momo Cat ដែលតែងតែបង្ហោះរូបចម្លែកៗ បែបសិល្បៈ និងរូបភាពក្តៅសាច់ស្ទើរតែអាក្រាតកាយជាដើម ហើយលើកនេះ គឺជារូបភាពរបស់នារីម្នាក់ជាមួយឯកសណ្ឋានទាហាន ព្រមទាំងវ៉ែនតាខ្មៅ ស្បែកជើងកែង និងសំពត់ខ្លី ដែលបានថតនៅក្នុងបរិវេណកន្លែងហាត់យោធាមួយក្នុងទីក្រុង Taoyuan នាកោះតៃវ៉ាន់។

ក្រោយមក រូបភាពទាំងនោះក៏ត្រូវបានចែកចាយទៅដល់មន្ត្រីក្រសួងការពារជាតិនៃកោះតៃវ៉ាន់ ហើយពួកគេគិតថា ទង្វើមិនសមគួរនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ទាហានតៃវ៉ាន់ ហើយក៏ជាការបំពានច្បាប់ដែលហាមឃាត់មិនឲ្យពលរដ្ឋសាមញ្ញស្លៀកពាក់ឈុតទាហានផងដែរ។យោងទៅតាមប្រភពសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា សម្រាប់ការផាកពិន័យទៅលើការបំពានច្បាប់នេះគឺ ៥០០ដុល្លារតៃវ៉ាន់ (ប្រហែល ១៦.៧ ដុល្លារអាមេរិក) ប៉ុន្តែខាងក្រសួងក៏នៅតែបន្តដាក់ពាក្យបណ្តឹងទៀតផងដែរ។

បើយើងក្រឡេកទៅមើលប្រទេសចិនវិញ អាជ្ញាធរក៏ធ្លាប់បានចាប់នារីម្នាក់ដាក់គុកផងដែរ បន្ទាប់ពីនាងបានស្លៀកឈុតប៉ូលិស នៅពេលដែលនាងកំពុង Live នៅក្នុងបណ្តាញសង្គម។ត្រឡប់ទៅឆ្នាំ ២០១៦វិញ នារីម្នាក់ដែលមានមុខតំណែងជាប៉ូលិសស្រីនៅក្នុងខេត្ត Liaoning ត្រូវបានគេបណ្តេញចេញពីការងារ បន្ទាប់ពីនាងបានថត និងបង្ហោះរូបភាពបែបអាសអាភាសជាមួយឯកសណ្ឋានប៉ូលិសចូលទៅក្នុងគណនីបណ្តាញសង្គមរបស់នាង៕

Loading...

Leave a Comment