ចង់ដាច់ផ្ងា!!! គោក្មេងស៊ីស្មៅចាស់! ប្តី១៦ឆ្នាំ ប្រពន្ធ៧១ឆ្នាំ ប្រច័ណ្ឌប្រពន្ធពេកចាក់សោទុកក្នុងផ្ទះតែម្តង

(ឥណ្ឌូណេស៊ី) ពិតជាចម្លែកណាស់ប្ដី​ប្រពន្ធ​ថ្មី​ថ្មោងដែលមានវ័យខុសគ្នាដូចមេឃនិងដីបានធ្វើឲ្យ​​ល្បី​ខ្លាំង​នៅ​ប្រទេសឥណ្ឌូណេស៊ី ព្រោះពួកគេមាន​អាយុ​ខុស​គ្នា​ដូច​ជីដូននិងចៅទៅហើយដែលប្តីមានអាយុទើបតែ ១៦ឆ្នាំ ហើយប្រពន្ធវិញមានអាយុដល់ទៅ ជាង៧០ឆ្នាំទៅហើយ។ ពួកគេធ្លាប់បាន​គំរាម​ធ្វើ​អត្តឃាត​ទាំង​ពីរ​នាក់ទៀតផង ប្រសិនបើ​មិនព្រមឲ្យពួកគេ​រៀបការ​។

បុរសជាប្តីមានឈ្មោះថា Selamet និងប្រពន្ធឈ្មោះ Rohaya ជាពិសេសជាងនេះទៅទៀតនោះគឺថា ប្តីក្មេងនេះប្រចណ្ឌប្រពន្ធខ្លាំងណាស់គឺគ្រាន់តែពេល​​ខ្លួន​ដើរ​ចេញ​ក្រៅ ទោះ​មួយ​ភ្លែត​ក៏ដោយក៏គាត់តែង​តែ​ចាក់​សោ​ទុកប្រពន្ធ​នៅក្នុង​ផ្ទះដែរ។

ទោះ​បី​ជា​ទទួល​ពាក្យ​សើច​ចំអក​ពី​មនុស្ស​ជា​ច្រើន​ យុវជន Selamet និង Rohaya ​នៅ​តែ​បន្ត​បង្ហាញ​​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ជា​សាធារណៈ​តាំង​ពី​មិន​ទាន់​រៀបការ និង​ក្រោយ​រៀបការ។

លោក Selamat ​បាន​សារភាព​ថា ​ខ្លួន​​ប្រចណ្ឌប្រពន្ធគាត់​ណាស់​នៅ​ពេល​មាន​បុរស​ណា​មក​ក្បែរ​ប្រពន្ធ​របស់​ខ្លួន ដូច្នេះ​គាត់​សម្រេច​ចិត្ត​ចាក់​សោ​ប្រពន្ធ​ទុក​ក្នុង​ផ្ទះ នៅ​ពេល​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ។ “បាទ, ខ្ញុំ​ចាក់​សោ​​ប្រពន្ធ​ទុក ព្រោះ​ខ្ញុំ​ខ្លាច​ថា​មាន​បុរស​ផ្សេង​ចូល​ផ្ទះ ពេល​ខ្ញុំ​ចេញ​ទៅ​​ទិញ​ម្ហូប​អាហារ ឬ​បារី ប៉ុន្តែ​ខ្ញុំ​នឹង​ដោះ​សោ ពេល​ត្រឡប់​មក​ផ្ទះ​វិញ”។

បើ​តាម​ប្រភព​​មួយ​​បាន​ផ្សាយ​ថា​ ​បន្ទាប់​ពី​រៀប​ការ​រួច​ពួក​គេ​បាន​​ធ្វើ​ដំណើរ​ទៅ​ក្រេប​ទឹក​ឃ្មុំ​​ដល់​​ទីក្រុង​ស៊ូម៉ាត្រា​ខាង​ត្បូង ខេត្ត Palembang និង​បាន​​ថត​​រូប​ផ្អែម​ល្ហែម​​ជា​ច្រើន​សន្លឹក​។ លើស​ពី​នេះ Selamat ​ក៏​បាន​បង្ហាញ​អារម្មណ៍​ចង់​បាន​កូន​ម្នាក់​ជាមួយ​ប្រពន្ធ​ជា​ទី​ស្រលាញ់ Rohaya ​ផង​ដែរ៕

Loading...

Leave a Comment