ជួយលើកទឹកចិត្តម្នាក់មួយផង!! មកដល់ពេលនេះនូវមិនទាន់ឃើញមុខជនបង្ក ស្រាប់តែបងស្រីបង្កើតនៃសពប្រកាសក្តែងៗ ថា…

នេះបើយោងតាមប្រភពបងស្រីបង្កើតនៃសពបានប្រកាសក្តែងៗថា៖ «ក្នុងនាមខ្ញុំជាបងស្រីបង្កើតរបស់កញ្ញា ឌុំ រីដា ខ្ញុំពិតជាសោកស្តាយខ្លាំងបំផុតរកអ្វីប្រៀបពុំបានឡើយ ក្នុង ការបាត់បង់ កូនល្អ ប្អូនល្អ បងល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អម្នាក់ដែលមិនដែលធ្វើអោយគ្រួសារពិបាក តាំងពីតូចរហូតដល់ធំ ជីវិតប្អូនមានតែ

ការតស៊ូ ខំប្រឹងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍100%ហើយនៅតែបីខែទៀតប្អូននឹងបញ្ចប់ការសិក្សា ហើយបំណងប្រាថ្នារបស់ប្អូនគឺនឹងចង់ឈានទៅបន្តការសិក្សា ក៍ដូចជាប្រកបការងារនៅឯបរទេស ហើយប្អូនក៍តែងសង្ឃឹមថា អាចនឹងនាំកិត្តិយស មុខមាត់ មាន

ជីវភាពល្អប្រសើរទៅថ្ងៃអនាគតសំរាប់ក្រុមគ្រួសារទាំងមូល។ តែឥលូវក្តីសង្ឃឹម ការខិតខំប្រឹងប្រែង របស់ប្អូនត្រូវបានរលាយទាំងស្រុង ត្រឹមតែមួយប្រព្រិចភ្នែក ព្រោះតែការបើកបរធ្វេសប្រហែសរបស់អ្នក។ ជាចុងក្រោយនាងខ្ញុំសុំអំពាវនាវដល់ សមត្ថកិច្ច អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយស្វែងរកយុត្តិធម៍ ដល់ប្អូនស្រីនាងខ្ញុំ នឹងចាប់ជនល្មើសពិតប្រាកដ មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់អោយទាល់តែបាន »៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Loading...

Leave a Comment