អាសូរណាស់!! គ្រួសារ​ក្រីក្រ​មួយ​ខំ​រកប្រាក់​ឲ្យ​កូនស្រី​រៀន​​ពេទ្យទាល់តែចប់ បែរ​ចុងក្រោយ​ឪពុកម្ដាយ​ក្អួត​ឈាម ព្រោះតែ…

គ្រួសារក្រីក្រមួយទោះជា​ស្ថានភាព​ក្រលំបាក​ប៉ុណ្ណា ពួកគាត់​តែងតែមាន​ក្ដី​ស្រមៃ​ធំ​មួយ គឺ​ចង់​ឲ្យ​កូនស្រី​ធ្វើជា​គ្រូពេទ្យ។ ពួកគាត់​ស្រលាញ់​កូនស្រី​ខ្លាំងណាស់។ កូនស្រី​រូបនេះ​ជា​កូន​ល្អ គោរព​ស្រលាញ់​លោក​ទាំងពីរ។ គ្រួសារ​ក្រីក្រ​មួយ​មាន​ម្ដាយ ឪពុក និង​កូនស្រី​តែ​ម្នាក់​គត់ ឪពុក​ជា​បង្គោលគ្រួសារ​ក្នុងការ​ស្វែងរក​ចំណូល ប៉ុន្តែ​រកបាន​សម្រាប់តែ​មួយរស់ៗមិនមាន​សល់​អ្វី​ច្រើន​ទេ។

ថ្ងៃ​ប្រកាស​លទ្ធផល​ថ្នាក់​វិទ្យាល័យ​បាន​ឈាន​មកដល់ ហើយ​កូនស្រី​ម្នាក់នេះ​បាន​ប្រលង​ជាប់​ពិន្ទុ​ខ្ពស់។ “ថ្ងៃនេះ ពុក​សប្បាយចិត្ត និង​មាន​មោទនភាព​ណាស់ ដែល​កូនស្រី​ពុក​ប្រលង​ជាប់។ ប្រាប់​ពុក​មើល កូន​ចង់បាន​អ្វី ពុក​នឹង​ទិញ​ឲ្យ​កូន (ឪពុក​និយាយ) “ពុក! កូន​ចង់បាន​រ៉ូ​ប​មួយឈុត ដែល​កូន​បានបង្ហាញ​ពុក​កាលពីមុន​នោះ​អី ប៉ុន្តែ​វា​ថ្លៃ​បន្តិច​ហើយ។ កាល​ថ្ងៃនោះ កូន​មិនបាន​សុំ​ពុក​ឲ្យ​ទិញ​ទេ ប៉ុន្តែ​ពេលនេះ​សូម​ពុក​ទិញ​ឲ្យ​កូន​ណា?” (កូនស្រី​តប)

ឪពុក​កាន់តែ​សប្បាយចិត្ត ទោះបីជា​គាត់​ដឹងថា ខ្លួន​មិនមាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការទិញ​រ៉ូ​ប​នោះ​ក៏ដោយ តែ​គាត់​បាន​យល់ព្រម​ផ្ដល់​កាដូ​នោះ ព្រោះ​មិន​ចង់ឃើញ​កូន​ក្រៀមក្រំ។ នៅ​ថ្ងៃ​បន្ទាប់ គាត់​បាន​ទិញ​រ៉ូ​ប​នោះ​តាម​ការចង់បាន​ឲ្យ​កូនស្រី​មែន។ ចំណែក​ម្ដាយ​ដឹងថា គ្រួសារ​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​សំលៀកបំពាក់​នោះទេ ដូច្នេះ​គាត់​បាន​សួរ​ប្ដី​ថា “តើ​ពុក​វា​ឯង​បាន​ប្រាក់​មកពីណា​ទិញ​ខោអាវ​ឲ្យ​កូនស្រី”? ឪពុក​ឆ្លើយ ៖ ” ខ្ញុំ​មាន​ប្រាក់​សន្សំ​ខ្លះ និង​ខ្លះទៀត​ខ្ញុំ​បាន​បូ​ប​ឈាម​លក់​មក​បង្គ្រប់ ព្រោះ​ខ្ញុំ​មិន​ចង់ឃើញ​កូនស្រី​យើង​ស្រងាកចិត្ត​ទេ។

ពេលវេលា​ចេះតែ​កន្លងផុតទៅ កូនស្រី​ខាងលើ បាន​ចូលរៀន​មហាវិទ្យាល័យ​ពេទ្យ​ពិតមែន ដោយ​ឪពុក​ត្រូវ​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​រកប្រាក់​បង់​សាលា និង​ចាយវាយ​ប្រចាំថ្ងៃ។ នៅ​ឆ្នាំ​បញ្ចប់​ការសិក្សា​នាង​ត្រូវ​ការប្រាក់ ១២០០ដុល្លារ​ទៀត ដើម្បី​បង់ថ្លៃ​ឈ្នួល​សាលា។ ឪពុក​មិនមាន​ប្រាក់​គ្រប់គ្រាន់ ប៉ុន្តែ​ខិតខំ​ខ្នះខ្នែង​រកបាន​ទាល់តែ​គ្រប់​ចំនួន​ឲ្យ​កូន។ ម្ដាយ​ដឹងថា គ្រួសារ​គ្មាន​ប្រាក់​ដ៏​ច្រើន​ទាំងនេះ រួច​ក៏​សួរ​ប្ដី “តើ​ពុក​វា​ឯង បាន​ប្រាក់​មកពីណា​ទៀតហើយ​ច្រើន​យ៉ាងនេះ? តើ​ឯង​មាន​ធ្វើ​អ្វី​ខុស​ដើម្បី​បាន​ប្រាក់​នេះ​ទេ”? ឪពុក​តប “ទេ​ទេ ម៉ែ​វា! ខ្ញុំ​ប្រាប់​ម៉ែ​វា​ឯង តែ​មិនត្រូវ​ប្រាប់​កូន​យើង​ទេ​ណា៎ បើ​មិន​អីចឹង​នាង​ខឹង​ស្លាប់​ហើយ។ ប្រាក់​ទាំងនេះ ខ្ញុំ​បានមកពី​លក់​តម្រង់​នោម​ឲ្យ​អ្នកជំងឺ​ខ្សោយ​តម្រង់​នោម​ម្នាក់។ ភរិយា​ដកដង្ហើម​ធំ។

ថ្ងៃ​បញ្ចប់​ការសិក្សា​របស់​កូនស្រី​ក៏​មកដល់ ឪពុក និង​ម្ដាយ​បាន​ទន្ទឹងរង់ចាំ​កូន​យ៉ាង​អន្ទះសារ​នៅផ្ទះ ដោយ​សង្ឃឹមថា កូនស្រី​នឹង​មកជា​មួយ​សំលៀក​ជា​គ្រូពេទ្យ​ឲ្យ​ឪពុកម្ដាយ​មើល។ តែ…..អ្វីៗបាន​ផ្ទុយ​ស្រលះ​ពី​ការគិត​របស់លោក​ទាំង​ពីរ នាង​បានមក​ផ្ទះ​មែន តែ​នាង​មក​ក្នុង​រូប​ភាពជា​សាកសព… នៅ​ថ្ងៃ​បញ្ចប់​ការសិក្សា​នាង​បានធ្វើ​អត្តឃាត បន្ទាប់ពី​នាង​ដឹងថា មនុស្ស​ដែល​ខ្លួន​គោរព​ស្រលាញ់​បំផុត​ស្មើ​ជីវិត ជា​អ្នកបោក​ប្រាស់​នាង​ទៅវិញ។

តម្លៃអប់រំក្នុងរឿងនេះគឺចង់អោយកូនៗគ្រប់រូបគួរគិតពិចារណាពីជីវភាពគ្រួសារផង កុំចង់បានអីតាមតែចិត្ត យើងដឹងទេគ្រាន់តែចំណាយប្រាក់អោយកូនមករៀនបន្ដនោះគឺឪពុកម្ដាយហត់នឿយលំបាកពេកហើយ ពួកគាត់សុខចិត្តលះបង់កម្លាំងកាយកម្លាំងចិត្ត មិនហ៊ានទិញរបស់ឆ្ងាញ់ហូបដើម្បីសន្សំប្រាក់ទុកបង់ថ្លៃសិក្សាអោយកូន ដូច្នេះក្នុងនាមជាកូនមុននឹងទាមទារអ្វីគួរក្រឡេកមើលកម្រិតជីវភាពយើងផង កុំឃើញដំរីជុះ ជុះតាមដំរី កុំចង់បានរបស់ដែលពួកគាត់គ្មានសមត្ថភាព ព្រោះក្នុងសង្គមសព្វថ្ងៃនេះឃើញមានច្រើនណាស់ ពេលកូនៗចង់បានអ្វីតែងទៅរំអុកឪពុកម្ដាយ រហូតមានខ្លះគម្រាមពួកគាត់ទៀតផង សូមកូនៗទាំងអស់មេត្ដាគិតឡើងវិញ !

Loading...

Leave a Comment