នៅចាំមេចោរ “រ៉ាស្មាច់” អត់? បើបានស្គាល់ពីប្រវត្តិ និងរបស់ពូកែៗដែលគាត់ប្រើ ទើបដឹងថាសាហាវញាក់សាច់ប៉ុណ្ណា

កាលពី​១៨ឆ្នាំមុន​នៅក្នុង​ទីក្រុង​ភ្នំពេញ​អ្នកណាៗ​ក៏​ធ្លាប់​ញាក់សាច់​ដែរ ពិសេស​ពួក​ឧកញ៉ាៗ និង​ពួក​អ្នកមានៗ យ៉ាងហោចណាស់​ក៏​ជិត​២០​នាក់ ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​កំពូល​មេចោរ​ប្លន់​ល្បីឈ្មោះ ២​នាក់ គឺ​ម្នាក់​ឈ្មោះ អា​រ៉ា​ស្មាច់ និង​ម្នាក់ទៀត​ឈ្មោះ ហួត រ៉ាវុធ ព្រមទាំង​កូនចៅ​ពួកគេ​ដើរ​ប្លន់​និង​ចាប់​ជិ​រិត​អុកឡុក​ពេញទី​ក្រុងភ្នំពេញ​ធ្វើ​ឲ្យ​ពួក​អ្នកមាន​ទាំងឡាយ​ភ័យ​ញាក់សាច់​គ្រប់ៗ​គ្នា រីឯ​ពួក​សមត្ថកិច្ច​ទាំង​បូលីស​និង​ប៉េអឹម ក៏​វិលក្បុង​ឈឺក្បាល ពី​ក្រុម​កំពូល​មេចោរ​ទាំង​នេះដែរ។

គេ​នៅ​ចាំបាន​ថា កាល​នៅ​អំឡុង​ឆ្នាំ​២០០០ កំពូល​មេចោរ​ចាប់ជំរិត​មនុស្ស​ទាំងពី​រអា​រ៉ា​ស្មាច់​និង ហួត​រ៉ាវុធ ម្នាក់ៗ​ចាប់ជំរិត​ពួគ​អ្នកមាន​និង មហាសេដ្ឋី​យ៉ាងហោចណាស់​៩​លើក​ដូចគ្នា ហើយ​សរុបទៅ​១៨​លើក ។ អា​រ៉ា​ស្មាច់ ប្លន់​និង​ចាប់​សេដ្ឋី​ជំរិត​ទារប្រាក់​សរុប​បាន​ទឹកប្រាក់​ប្រមាណ​១,២៧​លាន​ដុល្លារ រីឯ​ហួត រ៉ាវុធ ជំរិត​បាន​ជិត ៨០​ម៉ឺន​ដុល្លារ។

​កាលនោះ​ថ្វី​ត្បិត អ្នកឧកញ៉ាៗ​ឮឈ្មោះ​រ៉ា​ស្មាច់ និង ហួត រ៉ាវុធ ក៏​ញាក់សាច់​មែន​ក៏ដោយ ប៉ុន្តែ​កាលនោះ ក៏មាន​ល្បី​ថា កំពូល​ចោរប្លន់​នេះ​យកលុយ​មួយចំនួន​ចែក​អ្នកក្រ​ហើយក៏​លេចឮ​ពាក្យ​ចរចា​ម​អារាម​ថា យកលុយ​ធ្វើបុណ្យ​កសាង​វត្ត​ទៀត​។ ពិសេស​ទៅទៀត​នោះ កំពូល​ចោរ​ចាប់ជំរិត​ទាំងពីរ​នេះ​មើល​ប្រវត្តិ​ពី​ក្មេងៗ គឺជា​មនុស្ស​ល្អ​រៀន​ពួ​កែ ម្នាក់​ជា​និស្សិត​ពេទ្យ រីឯ​ម្នាក់ទៀត​ស្លូតបូត​មិនចេះ​មាត់ក​ទៅវិញ​។

ជីវិត​អា​រ៉ា​ស្មាច់​

​លោកស្រី អ៊ឺ​ម យ៉ង់ ជា​ម្តាយ​ឧក្រិដ្ឋជន រ៉ា​ស្មាច់​បាន​បញ្ជាក់ថា កូន​របស់គាត់​ពី​ក្មេង​ជាម​នុស្ស​ចិត្តដាច់ មិនចេះ​និយាយ​ច្រើន ចូលចិត្ត​ដើរលេង​មិន​ខំរៀន​។ អា​រ៉ា​ស្មាច់ ក្រោយពេល​ប្រឡង​ជាប់​អនុវិទ្យាល័យ បឹងត្របែក ក៏បាន​បោះបង់​ការសិក្សា​។ អា​រ៉ា​ស្មាច់ មាន​ស្រុកកំណើត​ភូមិ​រលាំង​ថ្កោល ឃុំ​ឫស្សី​ជង្រុក ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។ ឪពុក​ឈ្មោះ សុក ស្តែង អតីត​បុគ្គលិក​ក្រសួងពាណិជ្ជកម្ម។ នៅ​ឆ្នាំ ១៩៩៧ បាន​ទៅ​ប្រទេស​អូស្ត្រាលី ហើយ​បាន​លួច​រៀន​ពី​ល្បិច​ធ្វើ​ចោរ​ជាមួយ​ក្រុមសង្គមងងឹត នៅ​ប្រទេស​អូស្ត្រាលី​យ៉ាង​ស្ទាត់ជំនាញ។ ក្រោយពេល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ អា​រ៉ា​ស្មាច់ បានធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ទីក្រុង​ភ្នំពេញ​។ ជនរងគ្រោះ​ដែល រ៉ា​ស្មាច់ ចាប់ជំរិត​ភាគច្រើន​សុទ្ធតែជា​ថៅកែ ហើយ​រ៉ា​ស្មាច់ សុទ្ធតែ​ដឹង​ច្បាស់​ជាមុន​ថា​អ្នកនោះ​មាន​លុយ​នៅផ្ទះ​ប៉ុន្មាន នៅ​ធនាគារ​ប៉ុន្មាន។​

មហាចោរពីរនាក់ឈ្មោះ ​រ៉ា​ស្មាច់ និង ហួត រ៉ាវុធ

នាយក​ការិយាល័យ​ព្រហ្មទណ្ឌ​បេ​អឹម​ក្រុង ធ្លាប់ធ្វើ​កា​រស​ន្និ​ដ្ឋា​ថា ឧក្រិដ្ឋជន​រ៉ា​ស្មា​ច់នេះ ជា​ឧក្រិដ្ឋជន​ថ្នាក់​អន្តរជាតិ ហើយ​ធ្លាប់ធ្វើ​ទំនាក់​ទំនងជា​មួយក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​។ ពិសេស​ក្រុម​នេះ​បាន​ប្រើ​សុទ្ធតែ​មធ្យោបាយ​ទំនើប​ដើម្បី​ធ្វើ​សកម្មភាព​ដូចជា​គ្រាប់បែក កាំភ្លើងខ្លី​ម៉ា​ក់ឡុក ដែលមាន​តម្លៃ​២​ពាន់​ដុល្លារ ទៅ​៤​ពាន់​ដុល្លារ​ក្នុង​មួយ​ដើម។​

ឧក្រិដ្ឋជន រ៉ា​ស្មាច់ កាន់​លិខិតឆ្លងដែន​ទាំងអស់​ចំនួន​៦ ។ ក្រៅពីនោះ​អា​រ៉ា​ស្មាច់ មាន​កន្សែង​យ័ន និង​កូន​ក្រញី​ឈ្មោល​ដើម្បី​កា​ពារ​ខ្លួន​វា​ទៀតផង ។

ស្តាប់​កូនចៅ​របស់​ឧក្រិដ្ឋជន​ទាំងពីរ​និយាយ​ពី​មេ​របស់ខ្លួន​៖ ចុងភៅ​និង​កូ​ចៅ​រប​ស់អា​រ៉ា​ស្មាច់​គ្រប់ៗ​គ្នា សុទ្ធតែ​និយាយថា​អា​រ៉ា​ស្មាច់​ជា​មនុស្ស​ចរិត​ស្លូតបូត​និង សុភាពរាបសារ ប៉ុន្តែ​មនុស្ស​ម៉ឺងម៉ាត់។ ជាងនេះទៀត​កូនចៅ​អា​រ៉ា​ស្មាច់​និយាយថា​អា​រ៉ា​ស្មាច់ ទោះបី​វា​ជា​ឧក្រិដ្ឋជន​មែន ប៉ុន្តែ​ប្រហែល​វា​មិនដឹងថា ខ្លួន​វា​ដើរ​ផ្លូវខុស និង​ធ្វើអំពើ​អាក្រក់​ច្រើន វា​បាន​ខិតខំ​ធ្វើបុណ្យ​យ៉ាងច្រើន ដើម្បី​លាងបាប​កម្ម ដោយបាន​កសាង​វិហារ​និង​ក្លោងទ្វារវត្ត រួច​ដាក់ឈ្មោះ​វា​ទៀតផង ។ ប៉ុន្តែ​អា​រ៉ា​ស្មា​ច់វា​មិនបាន​ធ្វើបុណ្យ​នៅក្បែរ​ភ្នំពេញ​នោះទេ។ ម្យ៉ាងទៀត​ពេល​វា​ធ្វើបុណ្យ​ម្តងៗ​វា​តែង​យកលុយ​ដែល​បានមកពី​អំពើអាក្រក់​នោះ ទៅ​ដាក់​ទាន​ដល់​អ្នកក្រីក្រ អ្នកដើរ​សុំទាន និង​ចាស់ទុំ​។​

ជីវិត ហួត រ៉ាវុធ

​ម្តាយ​របស់​ហួត រ៉ាវុធ ឈ្មោះ​យាន ស៊ី​ផាន ទើបតែ​ចេញពី​ពន្ធ​ធនាគារ​បាន​៣-៤​ខែ មុនគេ​បង្ក្រាប​ឧក្រិដ្ឋជន ហួត រ៉ាវុធ បាន​និយាយ​ប្រាប់ថា ហួត រ៉ាវុធ មាន​បងប្អូន​ទាំងអស់​៤​នាក់ ប្រុស​២ ស្រី​២​។ ឪពុក​របស់​ពួក រ៉ាវុធ ឈ្មោះ​ហួត លីវ ពីមុន​ជា​អ្នករកស៊ី​ជួញ​ឈើ ស្នាក់​នៅក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ហួត រ៉ាវុធ មាន​អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ​។

យាន ស៊ី​ផាន ម្តាយ​របស់ ហួត រ៉ាវុធ បាន​និយាយ​ពី​ប្រវត្តិ​របស់​កូន រួមទាំង​ការលើកសរសើរ​ថា ហួត វ៉ា​វុ​ធ កាលពី​ក្មេង​រៀន​នៅ​ខេត្តកំពង់ចាម ក្រោយមក​បាន​ផ្លាស់​មក​រៀន​នៅ​ភ្នំពេញ ក្នុង​វិទ្យាល័យ​បាក់​ទូក​។ គាត់​បញ្ជាក់ថា​កូន​របស់គាត់​កាលពី​ក្មេង​រៀន​ពូកែ​ណាស់។ កាល​រៀន​នៅ​ខេត្តកំពង់ចាម ពេល​មាន​គណប្រតិភូ​ចុះទៅ​ម្តងៗ​នាយក​សាលា​តែងតែ​ឲ្យ​វា​ឡើង​អាន​សុន្ទរកថា ស្វា​គម​ន៏​គណប្រតិភូ។ ពេល​ប្រឡង​ចូល​សាលា​ពេទ្យ វា​ប្រឡង​ជាប់​ដោយ​សមត្ថ​ភាពមិន​អស់​លុយ​ឡើយ។

​យាន ស៊ី​ផាន បាន​ឲ្យ​ដឹងថា កាល​រៀន​នៅ​សាលា​ពេទ្យ​នោះ មាន​មិត្តភក្តិ​ជាច្រើន​ដែល​ស្រឡាញ់​រាប់អាន​វា ដោយសារ​វា​មាន​ចរិត​ស្លូតបូត ហើយ​វា​ជា​មនុស្ស​ស្រឡាញ​ការសិក្សា​ជាខ្លាំង។ ប៉ុន្តែ​ដោយសារ​វា​សេពគប់​មិត្តភក្តិ​ខុស​ទើប​ធ្វើ​ឲ្យ​វា​លង់ខ្លួន​ចូលទៅក្នុង​សង្គមងងឹត។ យាន ស៊ី​ផាន បាន​គូសបញ្ជាក់​ហាក់ដូចជា​បានដឹង​ច្បាស់​ពី​សកម្មភាព​របស់​កូន​ខ្លួន​ថា ការប្រកប​របប​បែបនេះ និង​ការចូល​ខ្លួន​ជាមួយ​ក្រុម​ឧក្រិដ្ឋជន បើ​ចូល​ម្តង​ហើយ ចង់​ដកខ្លួន​ថយ ក៏​ពួកវា​មិន​ឲ្យ​ចេញ​ដែរ។

ដោយសាររ៉ាស្មាច់សាងបាបច្រើនពេកវត្ថុស័ក្តិសិទ្ធទាំងនេះមិនអាចជួយបានទេ ។កាលព័ទ្ធបាញ់រ៉ាស្មាច់ប្រើកំលាំងប៉ូលីសនឹងប៉េអឹមជាង៣០០នាក់ហើយក្នុងកាបូបមានគ្រាប់បែកពេញខ្លួន!រួមទាំងកាំភ្លើងខ្លីពណ៍សដែរជាសំណប់ចិត្តរបស់រ៉ាស្មាច់ផងដែរ ស្នូរគ្រាប់កាំភ្លើងអាកា៤៧ បានលាន់លឺអង្រួនរាត្រីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០០០ វេលាម៉ោង ៤ៈ២០ នាទី ទៀបភ្លឺនៅភូមិឬស្សី ក្បែស្ពានដែកស្ទឹងមានជ័យ ពេលនោះហើយគឺជាពេលដែរសោមណារ៉ា ហៅ សុខណារ៉ា ហៅរ៉ាអូស្រ្តាលី (រ៉ាស្មាច់) បានត្រូវកំលាំង police និងpm បាញ់ស្លាប់នៅកន្លែង! តែបើតាមលឺគេនិយាយ ពេលដែលកងកំលាំងចុះចាប់គឺគាត់បានដឹងមុនគាត់បានត្រៀមខ្លួនរួចជាស្រាច់តែអកុសលកូនក្រកបានជ្រុះពេលនោះហើយទើបគ្រាប់កាំភ្លើងបានបាញ់ត្រូវគាត់ធ្វើអោយគាត់ដែលគេស្គាល់ទូទាំងប្រទេសមេចោរប្លន់ចាប់ចំរិតឈ្មោះសោមណារ៉ាហៅរ៉ាអូស្រ្តាលីដែលគេស្គាល់ជាងគេគឺឈ្មោះ រ៉ាស្មាច់បានបាត់បង់ជីវិត។

មហាចោររ៉ាស្មាច់ ដែលប៉ូលីសបានបាញ់សម្លាប់ហើយ
សូមបញ្ជាក់ផងដែរថា មហាចោររ៉ាស្មាច់ ត្រូវប៉ូលីសបាញ់សម្លាប់នៅកណ្តាលវាលស្រែ នៅខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០០០ រីឯមហាចោរ ហួតរ៉ាវុធ ត្រូវបានប៉ូលីសបាញ់បាក់ជើង ហើយចាប់ខ្លួនបាននៅប៉ោយប៉ែត កាលពីឆ្នាំ២០០០៕

តោះមកស្តាបលោក​ ប៊ុត ហេង្រវត្តិរបស់ រ៉ាស្មាច់ និងលោក ហួត​រ៉ាវុធ ដូចខាងក្រោម៖

Loading...

Leave a Comment